ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំមួយគ្រឿងបើកលឿនជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ៣កន្លែងនិងឃ្លាំងរថយន្តមួយកន្លែង

ចែករំលែក៖

ខេត្តព្រះសីហនុ ៖មានរថយន្តធុនធំមួយគ្រឿងពាក់ស្លាក លេខព្រះសីហនុ3A-3000 បើកលឿនជ្រុល បុកចូលផ្ទះប្រជាពលរដ្ឋចំនួន៣កន្លែង និងឃ្លាំងរថយន្តមួយកន្លែងទៀតនៅតាមផ្លូវបេតុងចុះពីចំណោតឃ្លាំងលើ មកអូ២ បណ្តាលអោយអ្នករួមដំណើរលើរថយន្តម្នាក់រងរបួសមធ្យម និងពលរដ្ឋខ្លះទៀតដែលជាម្ចាស់ផ្ទះរងរបួសតិចតួច ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ដល់ជីវិតទេ។ហេតុការនេះកើតនៅ វេលាម៉ោងជិត២ រសៀលថ្ងៃទី២៩មេសា២០២០ ស្ថិតក្នុងសង្កាត់០៤ ក្រុងព្រះសីហនុ ដែលតាមរបាយការណ៍បឋមថាទំនងជាដោយសាររថយន្តដាច់ហ្វ្រាំង។
 សេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចប្រាប់ថា ផ្ទះនិងឃ្លាំងបានរងការប៉ះពាល់និងខូចខាតទ្រព្យសម្បត្តិរួមមាន ៖
*ផ្ទះទី១ ជាផ្ទះជួសជុលម៉ូតូ ម្ចាស់ផ្ទះឈ្មោះចាន់ ឃឹមស្រីអាយុ៣៩ឆ្នាំខូចខាតផ្ទះនិងខូចខាតម៉ូតូចំនួន៣គ្រឿង ។
*ផ្ទះទី២ផ្ទះលក់នំបុ័ង ម្ចាស់ផ្ទះឈ្មោះខុន ស្រីវនអាយុ២០ឆ្នាំ ខូចខាតផ្ទះនិងខូចខាតទូដាក់នំ។
* ទី៣ ឃ្លាំងដាក់រថយន្ត ខូចខាតឃ្លាំងនិងខូចខាតទូកុងតឺនរ័មួយគ្រឿង ។
*ទី៤ផ្ទះជួល ម្ចាស់ផ្ទះឈ្មោះឆាងហ្វុង ខូចខាតសម្ភារៈមួយចំនួន។
  ក្រោយកើតហេតុ អ្នកបើករថយន្តបង្កបានរត់គេចខ្លួន និងមានអ្នករួមដំណើរលើរថយន្តម្នាក់ឈ្មោះចាប ម៉ាក់ភេទប្រុសអាយុ៦០ឆ្នាំរងរបួសមធ្យម។ចំណែករថយន្តសមត្តកិច្ចកំពុងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រងចាំធ្វើការដោះស្រាយតាមនិតិវិធី៕ឆ្លាម សមុទ្រ

ចែករំលែក៖