ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបគ្នាជ្រុលបុកខឿនពុះចែកទ្រូងផ្លូវផ្លោងទៅចំណែកផ្លូវម្ខាងត្រូវរថយន្តកិនស្លាប់ម្នាក់ របួសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ យ៉ាងអាណោចអាធម៍និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូឌុបគ្នាលឿនជ្រុលបុកខឿនផ្លូវពុះចែកទ្រូងផ្លូវហើយផ្លោងទៅចំណែកផ្លូវម្ខាងទៀតត្រូវរថយន្តកិនតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅចំណុចមុខក្រុមហ៊ុនម៉ូតូហុងដា តាមបណ្តោយផ្លូវចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនចជ័យ។
ជនរងគ្រោះស្លាប់មានឈ្មោះ​សុ​ ធី​ ភេទប្រុសអាយុ៤៣ឆ្នាំ​ ស្នាក់នៅផ្ទះលេខ៨៥​ ផ្លូវលេខ១០៥​ សង្កាត់អូឬស្សីទី៤​ ខណ្ឌ៧មករា។ ចំណែកជនរងគ្រោះដែលរបួសឈ្មោះរិន​ ចិត្រា​ ភេទប្រុសអាយុ២៥ឆ្នាំ។

ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ុគី Let’s ពណ៍សលាយខៀវពាក់ស្លាកលេខភ្នំពេញ 1 HB 6666 ជិះឌុបគ្នាពីទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុកជាមួយនិងខឿនពុះចែកទ្រូងផ្លូវបណ្តាលឲ្យខ្ទាតផ្លោងទៅ ចំណែកផ្លូវម្ខាងទៀតភ្លាមនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាកហុីយ៉ាន់ដាយពណ៍ស​ ពាក់ស្លាកលេខ​ កណ្ដាល​ 3A -2061ដែលកំពុងបើកបរដៅបញ្ច្រាសទិសគ្នាចាប់ហ្វ្រាំងមិនទាន់ក៏កិនជនរងគ្រោះស្លាប់ភ្លាមៗម្នាក់។ ចំណែកម្នាក់ទៀតរងរបួសបែកក្បាលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីធ្វើការសង្រ្គោះ។

ចំណែកអ្នកបើកបររថយន្តបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការណ៏ជាមួយចរាចរណ៍ខណ្ឌពោធិ៍សែនជ័យនិងចរាចរណ៍រាជធានីជើងគោកចុះមកវាស់វែងនិងជួយសម្រួលចរាចរណ៍នៅកន្លែងកើតហេតុបន្ទាប់ពីធ្វើការវាស់វែងរួចសមត្ថកិច្ចក៏បានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់។
ចំណែកសពសមត្ថកិច្ចកំពុងស្វែងរកក្រុមគ្រួសារសាច់ញាតិមកទទួលដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕សុខា សែនជ័យ


ចែករំលែក៖