ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនអាចនឹងអនុម័តឲ្យប្រើប្រាស់ថ្នាំ Remdesivir សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19

ចែករំលែក៖

តូក្យូ ៖ តាមប្រភពពី CNA បានឲ្យដឹងថា លោក Katsunobu Kato​ រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុន បាននិយាយនៅលើកម្មវិធីព័ត៌មានតាមទូរទស្សន៍មួយកាលពី​ថ្ងៃ​អង្គារ​ទី៥ ខែឧសភា នេះថា ប្រទេសជប៉ុនអាចនឹងអនុម័តឲ្យប្រើប្រាស់ថ្នាំ Remdesivir សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19 នៅពេលក្រុមប្រឹក្សាត្រួតពិនិត្យជួបប្រជុំគ្នា​សម្រេចនៅ​ថ្ងៃ​ព្រហស្បតិ៍ស្អែកនេះ។
លោកថា ថ្នាំ Remdesivir ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិក​ឈ្មោះ Gilead Sciences ហើយថ្នាំនេះត្រូវបានផ្តល់ការអនុញ្ញាតឱ្យប្រើ​ជាបន្ទាន់​កាលពី​សប្តាហ៍​មុន​ដោយ​ស្ថាប័ន​ចំណីអាហារ និងថ្នាំរបស់អាមេរិក ដើម្បី​ព្យាបាល​ជំងឺ COVID-19​។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនអាមេរិកឈ្មោះ Gilead Sciences បានដាក់​ពាក្យស្នើសុំ​ការអនុម័ត​យ៉ាង​រហ័សនៅក្នុងប្រទេសជប៉ុនកាលពីថ្ងៃចន្ទរួចហើយដែរ។ ដូច្នេះ ប្រសិនបើ​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​ផ្តល់​ការយល់ព្រម​នោះ​លោក​រដ្ឋមន្រ្តីក្រសួងសុខាភិបាលរូបនេះគ្រោង​នឹង​អនុវត្តភ្លាមៗ។
លោករដ្ឋមន្រី្តបញ្ជាក់ថា នៅពេលនាំចូលថ្នាំនេះ យើង​ចង់​ប្រើប្រាស់​វា​ព្យាបាល​លើ​តែអ្នកជំងឺ​ដែលមាន​អាកា​រៈ​ធ្ងន់ធ្ងរ​ខ្លាំង​ភ្លាមៗ​តែម្តង​៕ដោយ៖ប្រាថ្នា


ចែករំលែក៖