ព័ត៌មានទាន់ហេតុការណ៍៖

Juventus កំពុងចរចាជាមួយ Barcelona ដើម្បីដោះដូរកីឡាករម្នាក់

ចែករំលែក៖

ក្លិបជើងឯក អុីតាលី Juventus បានកំពុងចរចាជាមួយនឹងក្លិបអ្នកមានបុណ្យBarcelona ដើម្បីដោះដូរកីឡាករម្នាក់គឺ Miralem Pjanic ដែលបច្ចុប្បន្នកំពុងនៅ Juventus ដូរជាមួយកីឡាករ Arthur Melo កំពុងនៅBarcelona

កន្លងមកបិសាចក្រហម Man United បានបង្ហាញក្តីសង្ឃឹមថា នឹងអាចធានាដល់ការ ដោះដូរយកកីឡាករ Pjanic ជាផ្នែកមួយ នៃការចរចាយកPaul Pogba ទៅឲ្យJuventusវិញ ប៉ុន្តែក្លិបសេះបង្កង់បែរជាចាប់អារម្មណ៍ទៅលើកីឡាករ១រូបរបស់ក្លិបយក្សអេស្ប៉ាញនេះទៅវិញ។

កីឡាករវ័យ៣០ឆ្នាំ Pjanic អាចនឹងបង្ហាញខ្លួននៅកីឡាដ្ឋាន Nou Campរបស់ក្លិបអ្នកមានបុណ្យ នៅរដូវកាលក្រោយ បន្ទាប់ពីជួយឲ្យ Juventusលើកពានរង្វាន់លីក ក្នុងស្រុកដល់ទៅ ៣ដងជាប់គ្នារួចមក៕ដោយ៖ភារៈ


ចែករំលែក៖