ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងថ្ងៃតែមួយស្រុកចំនួន៣មានករណីមនុស្សចង ក សម្លាប់ខ្លួនដល់ទៅ៣នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ពិតជារឿងចំឡែកមានស្រុកចំនួន៣នៅក្នុងខេត្តបន្ទាយមានជ័យគឺស្រុកស្វាយចេក ស្រុកម៉ាឡៃ និងស្រុកមង្គលបូរី  មានមនុស្ស៣នាក់ចង ក សម្លាប់ខ្លួន ។

  នគរបាលបានឲ្យដឹងថាករណីទី១ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី ៩ខែឧសភា ឆ្នាំ២០២០ មាន ជនរងគ្រោះឈ្មោះខឿម ខេន ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិថ្មដប់ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានចង.ក  សម្លាប់់ខ្លួននឹងកន្សែងនៅក្រោមផ្ទះ។

 យោងតាមសំដីប្រពន្ធ ឈ្មោះឡាច សុផល អាយុ៣២ឆ្នាំ បានប្រាប់ថានៅវេលាម៉ោងប្រហែល៧និង៣០យប់ ប្តីរបស់គាត់បានអង្គុយផឹកស្រាសតែម្នាក់ឯងក្រោមផ្ទះអស់ជាងកន្លះលីត្រដែលជាទម្លាប់គាត់ផឹកប្រចាំហើយស្រវឹងដេកអង្រឹងក្រោមផ្ទះ។លុះដល់ម៉ោង១០និង៣០នាទីយប់ គាត់ជាប្រពន្ធបានចុះពីផ្ទះទៅរកមើលប្តីខ្លាចដេកលក់មូសខាំស្រាប់ឈួលពិលទៅឃើញប្តី ចងកនឹងកន្សែងស្លាប់បាត់មិនដឹងពីពេលណាហើយបានស្រែកហៅបងប្អូនជិតខាងមកជួយ។    ករណីទី២នៅស្រុកម៉ាឡៃ កាលពីវេលាម៉ោង៤និង៣៥នាទីទៀបភ្លឺថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ មានបុរសម្នាក់ចង ក សម្លាប់ខ្លួននៅបន្ទប់ទឹក ស្ថិតនៅភូមិទំនប់នារី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ 

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ មុត ចាន់រ៉ា អាយុ២០ឆ្នាំ រស់នៅភូមិកន្លែងកើតហេតុប្រពន្ធឈ្មោះ ហោ ធីតា អាយុ២០ឆ្នាំ ។ តាមការរៀបរាប់របស់ប្រពន្ធនិងអ្នកជិតខាងបានឲ្យដឹងថាជនរងគ្រោះនៅពេលកើតហេតុនោះបានសុំលុយប្រពន្ធចំនួន២០.០០០រៀលតែប្រពន្ធមិនឲ្យក៍ឈ្លោះជាមួយប្រពន្ធហើយជនរងគ្រោះជាអ្នកប្រើប្រាស់គ្រឿងញៀន និងមានសតិមិនប្រក្រតីបានចង ក សម្លាប់ខ្លួននៅដើមឈើតែម្តង។

ករណីទី៣នៅចន្លោះពីម៉ោង១១និង៣០នាទីរំលងអធ្រាត្រដល់ម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៩ ខែឧសភាឆ្នាំ២០២០ដដែលគេបានប្រទះឃើញជនរងគ្រោះឈ្មោះ ហុល ហៃ ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិប្រីយ៍ ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានចង .ក សម្លាប់ខ្លួននៅខាងលិចភូមិប្រីយ៍ ចម្ងាយប្រមាណ៥០០ម៉ែត្រ ។

តាមការរៀបរាប់របស់សាច់ញាតិ បាននិយាយថាជនរងគ្រោះចង.កនេះព្រោះតែខ្លួនតូចចិត្តនឹងម្តាយគ្មានប្រាក់ចូលដណ្តឹងនារីជាសង្សារមកធ្វើជាប្រពន្ធមិនបាន។

 សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថារាល់ការស្លាប់របស់ជនរងគ្រោះទាំង៣នាក់នេះនគរបាលបានបង្កើតក្រុមការងារចុះធ្វើការត្រួតពិនិត្យដែលមានសមាសភាពចូលរួមពីអាជ្ញាធរមូលដ្ឋាន គ្រូពេទ្យ និងសាច់ញាតិ ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតប្រាកដមែន ពុំមានទាក់ទិននឹងករណីឃាតកម្មនោះឡើយហើយសពទាំង៣នាក់នេះសមត្ថកិច្ចជំនាញបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕

ដោយ÷វណ្ណា


ចែករំលែក៖