ភ្នំពេញ៖កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ កន្លងទៅ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តវិន័យក្រោមរូបភាព «ព្រមានលើកទី១» ចំពោះឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដោយសារមូលហេតុ «ខ្វះការយកចិត្តទុកដាក់លើការគ្រប់គ្រងនិងដឹកនាំ»។
នេះបើយោងតាមប្រកាសរបស់សម្តេច ស ខេង ដែលទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះ។
មន្ត្រីបានលើកឡើងថា៖ ប្រសិនបើ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បន្តការដឹកនាំដោយគ្មានការទទួលខុសត្រូវ កៀបសង្កត់កូនចៅ បក្ខពួកនិយម មិនផ្តល់ការងារតាមផែនទេនោះ អាចប្រឈមដល់ការសម្រេចការងារជាបណ្តោះអាសន្ន៕ដោយ៖ចេស្ដា