ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ រត់គេចខ្លួន១៧ម៉ោង កូនបង្កើតសម្លាប់ឪពុកត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីយកអង្រែបុកអង្ករវាយសម្លាប់ឪពុកបង្កើត ហើយរត់គេចខ្លួនអស់រយៈពេល១៧ម៉ោងមកពេលនេះឃាតកត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហើយកាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅភូមិក្របៅ  ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។

 សមត្ថកិច្ចមូលដ្ឋានប្រាប់ថា ជនសង្ស័យជាកូនឈ្មោះថន ធួន ភេទប្រុសអាយុ៣៥ឆ្នាំ នៅភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ចំណែកឱពុកឈ្មោះ នូវ ថន អាយុ៥៨ឆ្នាំ នៅភូមិគោកខ្ពស់ ឃុំគោកកឋិន ស្រុកថ្មពួកជាមួយគ្នា។

 សមត្ថកិច្ចបញ្ជាក់ថា មុនឈានដល់យកអង្រែវាយសម្លាប់ឪពុក ជនសង្ស័យជាកូនបានទៅធ្វើផ្ទះឲ្យម្តាយក្មេកនៅភូមិក្របៅ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។  ក្រោយពីធ្វើផ្ទះរួចពេលល្ងាចជននេះក៏បានផឹកស៊ី ស្រវឹងហើយបានទូរស័ព្ទមកឪពុកនៅផ្ទះតែឪពុកមិនបានលើកទូរស័ព្ទទេ ។ពេលជនសង្ស័យមកដល់ផ្ទះក៏រករឿងឈ្លោះជាមួយឪពុកហើយក៏

យកអង្រែវាយឪពុកពីក្រោយបណ្ដាលឲ្យស្លាប រួចក៏រត់គេចខ្លួនពីភូមិកើតហេតុបាត់ទៅ ។

 សមត្ថកិច្ចបញ្ជាក់ថា ដោយមានការសហការពីកម្លាំងនគរបាលស្រុកចំនួនបីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតឈានដល់កំណត់មុខសញ្ញាបានហើយក៏ធ្វើការឃាត់ខ្លួនតែម្ដង។ពេលសមត្ថកិច្ចជំនាញសាកសួរ ជនសង្ស័យរូបនេះបានសារភាពថាខ្លួនគេពិតជា

ធ្វើសកម្មភាពដូចសមត្ថកិច្ចសួរនាំមែន។ជនសង្ស័យក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុសួរនាំនិងកសាងសំណុំរឿងរួចបានបញ្ជូនទៅស្នងការដ្ឋានខេត្តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ដោយ៖វណ្ណា


ចែករំលែក៖