ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះកំប៉ុងហ្គាសឆាបឆេះទីតាំងផលិតនំប៉ាវបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចខណ្ឌមានជ័យចុះមកធ្វើអន្តរាគមន៍

ចែករំលែក៖

.    ភ្នំពេញ​ ៖​  ទីតាំងផលិតនំប៉ាវមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ​បេតុងលេខ២៤​ក្នុងសង្កាត់បឹងទំពុនទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ត្រូវបានអគ្គិភ័យឆាបឆេះ​មួយឆាវ​ កាលពីវេលាម៉ោង​ ២និង៥០នាទី​ រសៀលថ្ងៃទី​២២​ ខែ​ឧសភា​ ឆ្នាំ​២០២០​នេះ​ ។ 

    ហេតុការណ៍អគ្គិភ័យនេះបានបំផ្លាញអស់ទ្រព្យសម្បត្តិមួយចំនួន​ តែមិនបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ។ពេលភ្លើងកំពុងឆាបឆេះមានរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង​បានចុះមកដល់ទីតាំងកេីតហេតុដោយបានប្រេីប្រាស់ទឹកអស់ចំនួន​២សុីទែន ទេីបអាចគ្រប់គ្រងអគ្គិភ័យនោះឲ្យរលត់សូន្យសុងទៅវិញបាន​។ 

    ចំពោះករណីនេះជាជំហានដំបូងសមត្ថកិច្ចបានសន្និដ្ឋានថាបណ្តាលមកពីផ្ទុះកំប៉ុងហ្គាសចេញពីបន្ទប់ផលិតនំ​ ៕​

ដោយ៖​ ភារ៉ា​ ដង្កោ

 


ចែករំលែក៖