ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តប៉ៃលិន រៀបចំពិធី​ប្រកាស​ផ្ទេ​ភារកិច្ច​ និង​តែងតាំង​មុខ​តំណែង​មន្ត្រី​ចំនួន៧៦នាក់

ចែករំលែក៖

​ខេត្ត​ប៉ៃលិន​ ៖​នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២២ ខែឧសភា​ ឆ្នាំ​២០២០​នេះ​  មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និង​តែងតាំង​មុខ​តំណែង​មន្ត្រី​នគរបាល​ខេត្តចំនួន៧៦នាក់។

 ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក​ឧត្ដមសេនីយ៍ទោ​ សេង​ សុគន្ធ​ ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​ និងមានការចូលរួមក្នុងពិធីនេះ រួម​មាន​លោកស្នងការ​រង​ នាយ​-​នាយ​រង​ការិយាល័យ​ លោកអធិការក្រុង ស្រុកនិង​មន្ត្រី​ដែល​ទើប​តែងតាំង​ប្រកាស​ផ្ទេ​ភារកិច្ច​ និង​តែងតាំង​មុខ​តំណែង​ ចំនួន​៧៦​នាក់​ ។​

​ក្នុង​ឱកាស​នោះ​ លោក​ឧត្ដមសេនីយ៍​ ស្នងការ​ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ ចំពោះ​កងកម្លាំង​មន្ត្រី​នគរបាល​ជាតិ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ ទាំងអស់​ ដែល​បាន​រួម​សាមគ្គី​សហការ​គ្នា​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​ការ​ថែរក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ ដើម្បី​ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និង​រក្សា​បាន​នូវ​សន្តិសុខ​សណ្ដាប់​សាធារណៈ​សង្គម​បាន​ល្អ​ប្រសើរ​ នា​ពេល​កន្លង​មក​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​ លោក​ឧត្ដមសេនីយ៍​ ស្នងការ​ ក៏​បាន​ថ្លែង​នូវ​ការ​អបអរសាទរ​ និង​បាន​ផ្ដាំផ្ញើ​ចំពោះ​មន្ត្រី​នគរបាល​ ដែល​ទើប​ទទួល​បានការ​ផ្ទេរ​ភារកិច្ច​ និង​តែងតាំង​មុខ​តំណែង​ថ្មី​ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សាមគ្គីភាព​ផ្ទៃក្នុង​ និង​ត្រូវ​ខិតខំ​ប្រឹងប្រែង​សហការ​ ចូលរួម​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ខេត្ត​ឲ្យ​មានការ​រីក​ចម្រើន​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ជីវភាព​ធូរធារ​ ប្រកបដោយ​សេចក្ដី​សុខសាន្ដ​បន្ថែម​ទៀត​ និង​បន្ត​ការ​ចាត់តាំង​ការ​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ និង​គោលនយោបាយ​ភូមិ​ ឃុំ​ មាន​សុវត្ថិភាព​ ធ្វើ​យ៉ាងណា​បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាប​ឲ្យ​បាន​ចំពោះ​បទល្មើស​គ្រប់​ប្រភេទ​ ជា​ពិសេស​បទល្មើស​គ្រឿងញៀន​ ល្បែងស៊ីសង​ និង​ត្រូវ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាមួយ​ប្រទេស​ជិតខាង​ ដើម្បី​រួម​គ្នា​ថែរក្សា​សន្តិសុខ​ សណ្ដាប់ធ្នាប់​ព្រំដែន​ និង​ការ​បង្ការ​ ទប់ស្កាត់​បទល្មើស​ឆ្លងកាត់​ព្រំដែន​គ្រប់​ប្រភេទ​ ព្រមទងបទល្មើសផ្សេងទៀត ៕

ដោយ÷ប្រាថ្នា


ចែករំលែក៖