ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងបញ្ជល់មាន់នឹងអាប៉ោងដ៏ធំមួយកន្លែងក្នុងខណ្ឌមានជ័យ​ ត្រូវសមត្ថកិច្ចឆ្មក់បង្ក្រាប​ ឃាត់ខ្លួនមនុស្សជិត៥០នាក់

ចែករំលែក៖

  ភ្នំពេញ​ ៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ​ រួមទាំងកម្លាំងចម្រុះជាច្រេីននាក់​ បានចុះបង្ក្រាបទីតាំងបញ្ជល់មាន់នឹងអាប៉ោងដ៏ធំមួយកន្លែង​ឃាត់ខ្លួនមនុស្សប្រហែលជិត៥០នាក់ ដកហូតបានវត្ថុតាង និងម៉ូតូមួយចំនួនធំ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅផ្លូវឌួង ងៀប​ (សេះស) ភូមិដំណាក់ធំទី៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។
​     ក្នុងប្រតិបត្តិការ​នេះ​ តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា មុននឹងឈានដល់ការបង្ក្រាបគឺ​ ដោយអនុវត្តន៍តាមបទបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ដូចជាឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ទើបលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងមានទាំងអធិការរងខណ្ឌ និងកម្លាំងជាច្រើននាក់ ក្រោមការសម្របសម្រួលដោយលោក សុខ កែ បណ្ឌិតព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងបញ្ជល់មាន់នឹងអាប៉ោងមួយកន្លែងដ៏ធំខាងលើ ឈានដល់ការឃាត់ខ្លួនមនុស្សប្រហែលជិត៥០នាក់ រួមទាំងដកហូតបាន វត្ថុតាង​មាន​ មាន់ជល់មួយចំនួន ស្កុតរុំ ខ្នាយ និងម៉ូតូ​ ឡានមួយចំនួនទៀត ត្រូវបានបញ្ជូនទៅធ្វើការសាកសួរ នៅអធិការរដ្ឋាននគរបាលខណ្ឌមានជ័យ​ ដេីម្បីចាត់ការបន្តតាមនីតិវិធី​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖