ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងស្នងកា រនគរបាលរាជធានីភ្នំពេញ រួមទាំងកម្លាំងចម្រុះជាច្រេីននា ក់ បានចុះបង្ក្រាបទីតាំងបញ្ជល់មាន់នឹងអាប៉ោងដ៏ធំមួយកន្លែងឃាត់ខ្លួ នមនុស្សប្រហែលជិត៥០នាក់ ដកហូតបានវត្ថុតាង និងម៉ូតូមួយចំនួនធំ កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅផ្លូវឌួង ងៀប (សេះស) ភូមិដំណាក់ធំទី៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា មុននឹងឈានដល់ការបង្ក្រាបគឺ ដោយអនុវត្តន៍តាមបទបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ដូចជាឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ទើបលោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ដឹកនាំកម្លាំងមានទាំងអធិកា ររងខណ្ឌ និងកម្លាំងជាច្រើននាក់ ក្រោមការសម្របសម្រួលដោយលោក សុខ កែ បណ្ឌិតព្រះរាជអាជ្ញារងអមសាលាដំ បូងរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងបញ្ជល់មា ន់នឹងអាប៉ោងមួយកន្លែងដ៏ធំខាងលើ ឈានដល់ការឃាត់ខ្លួនមនុស្សប្រហែ លជិត៥០នាក់ រួមទាំងដកហូតបាន វត្ថុតាងមាន មាន់ជល់មួយចំនួន ស្កុតរុំ ខ្នាយ និងម៉ូតូ ឡានមួយចំនួនទៀត ត្រូវបានបញ្ជូនទៅធ្វើការសាកសួរ នៅអធិការរដ្ឋាននគរបាលខណ្ឌមានជ័ យ ដេីម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ៖ ភារ៉ា ដង្កោ