អាមរិកបានរិះរកគ្រប់មធ្យោបាយ ធ្វើឲ្យចិននៅមិនបានសុខនោះឡើយ អស់ពីគាំទ្រតៃវ៉ាន់ និងហុងកុង អាមេរិកក៏បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកមកកាន់ សមុទ្រចិនខាងត្បូងទៀតផង។ ប៉ុន្តែរាល់ចេតនាអាក្រក់ទៅលើចិននឹងមិនទទួលបានជោគជ័យឡើយ។
ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានចេញបញ្ជាឲ្យកម្លាំងយោធាចិន «បង្កើនការត្រៀមប្រយុទ្ធ» ជាមួយសេណារីយ៉ូអាក្រក់ទាំងឡាយណា ដែលកើតឡើងនៅតាមបន្ទាត់ព្រំដែន (LAC) ជាមួយប្រទេសឥណ្ឌា ។
លោកប្រធានាធិបតីចិន ក៏បានស្នើឲ្យកងកម្លាំងយោធាការពារដែនអធិបតេយ្យរបស់ចិនឲ្យបានម៉ឺងម៉ាត់បំផុត។ ប្រភពព័ត៌មានពីស៊ីនហួ បានបញ្ជាក់ថា ការថ្លែងរបស់លោកប្រធានាធិបតី ស៊ី ជីនពីង បែបនេះ ក្នងខណៈដែលលោកអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គជាមួយប្រតិភូយោធារំដោះប្រជាជនចិន និងកងកម្លាំងប្រដាប់អាវុធប្រជាជនចិន នៅក្នុងសម័យប្រជុំពេញអង្គរបស់សភា ដែលបាននិងកំពុងប្រព្រឹត្តទៅនាពេលបច្ចុប្បន្ន ។
ប្រភពស៊ីនហួ បានបន្តថា លោកប្រធានាធិបតី ស៊ី ជីនពីង បានបញ្ជាឲ្យយោធាគិតអំពីសេណារីយ៉ូ ដែលអាក្រក់បំផុត បង្កើនការបណ្តុះបណ្តាល និងការត្រៀមប្រយុទ្ធបន្ទាន់ ប្រកបដោយប្រសិទ្ធភាព គ្រប់ស្ថានភាពស្មុគស្មាញ និងការពារដែនអធិបតេយ្យ សន្តិសុខ និងការអភិវឌ្ឍឲ្យបានពេញលេញ ជាពិសេស បញ្ហាជាក់លាក់ណាមួយ ដែលបង្កការគំរាមកំហែងដល់ប្រទេសជាតិ ។
ការលើកឡើងរបស់ប្រធានាធិបតីចិន ចំពេលស្ថានភាពប្រឈមមុខឥតឈប់ឈរបានកើតឡើងរវាងយោធាចិន និឹងឥណ្ឌា ស្ថិតនៅតាមបន្ទាត់ព្រំដែន (LAC) ។ ព្រំដែនចិន-ឥណ្ឌា (LAC) នោះ មានប្រវែងជិត ៣. ៥០០ គីឡូម៉ែត្រ ៕ធី រីណា