ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទេ តែប្រទេសវៀតណាមមានអ្នកឆ្លងថ្មីចំនួន ២នាក់

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាមបានធ្វើបច្ចុប្បន្នភាពជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជានិងវៀតណាម គិតត្រឹមព្រឹកថ្ងៃទី​ ០៨ ខែមិថុនា ឆ្នាំ២០២០​ ដោយបញ្ជាក់ថា៖ ថ្ងៃនេះកម្ពុជាគ្មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីទេ តែប្រទេសវៀតណាមមានអ្នកឆ្លងថ្មីចំនួន ២នាក់។ ដូច្នេះវៀតណាមមានអ្នកឆ្លងសរុបចំនួន ៣៣១នាក់,អ្នកជាសះស្បើយចំនួន ៣០៧នាក់, អ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ២៤នាក់, និងគ្មានអ្នកបាត់បង់ជីវិតឡើយ។
កម្ពុជាថ្ងៃនេះគ្មានអ្នកឆ្លងថ្មី ,អ្នកជាសះស្បើយថ្មី១នាក់,  មានអ្នកឆ្លងសរុបចំនួន ១២៦នាក់,អ្នកជាសះស្បើយចំនួន ១២៤នាក់, អ្នកកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ២នាក់, និងគ្មានអ្នកបាត់បង់ជីវិតឡើយ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖