ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង រដ្ឋលេខាធិការ៣រូប និងអនុរដ្ឋលេខាធិការ៤រូប នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង រដ្ឋលេខាធិការ ចំនួន៣រូប និងអនុរដ្ឋលេខាធិការ ចំនួន៤រូប នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលអង្គភាព «នគរដ្រេហ្គន» ទទួលបាននៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ក្នុងនោះត្រាស់បង្គាប់៖
១-លោក នូវ មករា ជារដ្ឋលេខាធិការ
២-លោក ជាប សត្ថារតន៍ ជារដ្ឋលេខាធិការ
៣-លោក ថោង ចិន្តា ជារដ្ឋលេខាធិការ
៤-លោក លីវ សុផាន់ណារិទ្ធ ជាអនុរដ្ឋលេខាធិការ
៥-លោក សរុន រ៉ាឌី ជាអនុរដ្ឋលេខាធិកា
៦-លោក លីវ គីមហេង ជាអនុរដ្ឋលេខាធិការ
៧-លោក គង់ ផល្លះ ជាអនុរដ្ឋលេខាធិការ
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រសូមអាននូវទាំងស្រុងដូចតទៅ៖

ដោយ៖សុខ ខេមរា


ចែករំលែក៖