ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ម្កុដ “រំដួលអង្គរ” ប៉ុន សុរ៉ាវត្តី បានតំណែងតួឯកលើកដំបូងហើយ

ចែករំលែក៖

ភ្នំពេញ៖ បវរកញ្ញាភពផែនដីកម្ពុជា២០១៩ ត្រូវបានផលិតករក្នុងស្រុកផ្តល់ឱកាស ដោយជ្រើសមកធ្វើតួឯកស្រីក្នុងភាពយន្តភាគថ្មីមួយរបស់ទូរទស្សន៍ក្នុងស្រុក។ នេះគឺជាស្នាដៃសម្តែងភាពយន្តភាគជាលើកដំបូងក្នុងជិវិតសិល្បៈក្រោយពីគ្រងម្កុដអស់រយៈពេលជាច្រើនខែ។
តាមការបញ្ជាក់របស់អ្នកគ្រប់គ្រងកញ្ញា ឯករូបនេះបានបង្ហើបថា​ស្នាដៃភាពយន្តដំបូងរបស់តារាស្រីរូបនេះគឺ ជារឿងឆ្លងសម័យកាល ពីបុរាណមកសម័យទំនើប។ ក្នុងរឿងនេះ សុរ៉ាវត្តី សម្តែងជា២តួអង្គ តួអង្គមួយស្លួត និងមួយទៀតជាមនុស្សកាចឆ្នាស់ឆ្នើម។ ទោះជាយ៉ាងណាប្រភពស្នើមិនបញ្ជាក់អំពីចំណងជើងភាពយន្តមួយនេះទេ។ ប្រភពថា​តារាស្រីរូបនេះត្រូវបានផលិតករសសើរខ្លាំងនឹងការសម្តែងភាពយន្តជាលើកដំបូងក្រោយពីទម្រង់មុខ និងអត្តចរិករបស់នាងអាចសម្តែងបានទាំងពីរទម្រង់បានយ៉ាងល្អ ពិសេសលើឈុតឆាកស្លូតបូតកម្សត់សម្រក់ទឹកភ្នែក។
គួររំលឹកថា កញ្ញា ប៉ុន សុរ៉ាវត្តី បានគ្រងជាម្ចាស់ម្កុដ “រំដួលអង្គរ” ដែលរចនាឡើងក្នុងលំនាំផ្ការំដួល តំណាងឲ្យប្រទេសកម្ពុជា។ កន្លងទៅនាងធ្លាប់ទទួលបានការងារសិល្បៈមួយចំនួនជាបន្តបន្ទាប់ ការបើកទំព័រសម្តែងភាពយន្តនេះនឹងក្លាយជាឱកាសថ្មីបន្ថែមទៀតសម្រាប់នាងសាងឈ្មោះល្បីល្បាញលើវិធីសិល្បៈ៕

ដោយ៖វឌ្ឍនា


ចែករំលែក៖