ប្រទេសជាសមាជិកសហគមន៍អឺរ៉ុបទាំង២៧ បានព្រមព្រៀងគ្នា លើគម្រោងបើកព្រំដែនជា មួយបណ្តាប្រទេស ក្រៅពីសហគមន៍។
នៅថ្ងៃទី១០ ខែមិថុនា តំណាងជាន់ខ្ពស់ របស់សហគមន៍អឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស លោក Josep Borrellបានបញ្ជាក់ថា គណៈកម្មការអឺរ៉ុប EC នឹងស្នើដល់បណ្តាប្រទេសជាសមាជិក ចាប់ផ្តើមបើកទ្វារជាមួយប្រទេសខាងក្រៅ ចាប់ពីថ្ងៃទី១ខែកក្កដា។ លោកបន្តទៀតថា ការបើកព្រំដែនធ្វើឡើងតាមដំណាក់កាល ។
បណ្តាប្រទេសសហគមន៍អឺរ៉ុប បានចាប់ផ្តើម កាត់បន្ថយការរឹតត្បិត និងបើកព្រំដែនសម្រាប់ប្រទេសក្នុងតំបន់ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ខាងមុខ ដើម្បីដំណើរការវិស័យទេសចរណ៍ ឡើងវិញ។ ពលរដ្ឋនៅក្នុងតំបន់ធ្វើដំណើរឆ្លងដែនដោយមិនចាំបាច់ នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃឡើយ។
កាលពីចុងសប្តាហ៍កន្លងមក បណ្តារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃប្រទេសទាំង ២៧ ក្នុងសហគមន៍ បានព្រមព្រៀងគ្នា បើកព្រំដែនដល់ប្រទេសក្នុងតំបន់ ផងដែរ។ នៅថ្ងៃទី១៦ អូទ្រិសក៏នឹងបើកព្រំដែនជាមួយអុីតាលី ដែលជាប្រទេសមានកណីឆ្លងកូវីដ-១៩ច្រើន។ ក្រៅពីនេះប្រទេសអូទ្រិសក៏បានអនុញ្ញាតឲ្យប្រទេស ចំនួន៣១ ផ្សេងទៀត ភាគច្រើនក្នុងតំបន់អឺរ៉ុប មិនចាំបាច់ផ្តាច់ខ្លួននោះឡើយ។
គោលដៅខាងលើរបស់អឺរ៉ុប ដើម្បីអូសទាញអ្នកទេសចរជួយដល់វិស័យនេះដំណើរការឡើងវិញ នឹងផ្តល់ការងារធ្វើដល់ពលរដ្ឋរាប់លាននាក់។ មួយវិញទៀតមានតែការបើកព្រំដែន ទើបអាចជួយដល់សេដ្ឋកិច្ច ដំណើរការបានល្អ ក្នុងនោះមានទាំងអាកាសចរណ៍ផងដែរ៕ដោយ៖ធី រីណា