ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌដូនពេញ យើងរួមគ្នាបង្ការទប់ស្កាត់ការរីករាលដាលជម្ងឺ កូវីដ-១៩ និងរួមគ្នាបង្កើនវប្បធម៌ នៃការចែករំលែក ចេះជួយគ្នាទៅវិញទៅមក

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ រោច ខែជេស្ឋ  ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១១ និង០០នាទីលោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោកស្រី បានដឹកនាំមន្ត្រីរាជការរដ្ឋបាលខណ្ឌ ដោយសហការជាមួយ មន្ទីរពេទ្យបង្អែកចតុមុខ នាំយកអំណោយរបស់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកស្រីគតិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងប្រធានការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ និងលោក ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចុះសាកសួរសុខទុក្ខ សំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺ កូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលប្រព្រឹត្តទៅនៅក្នុងទីធ្លា សាលាបឋមសិក្សាហាំងង៉ោស្រះចក សរុបចំនួន៣២គ្រួសារ

ជាមួយគ្នានោះដែរ លោក អភិបាលខណ្ឌ ក៏បាននាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋ រួមមានៈ អង្ករចំនួន ២៥គីឡូក្រាម/គ្រួសារមីជាតិចំនួន ០១កេស, សាប៊ូលាងដៃចំនួន០៤ដុំតូច, ទឹកត្រី១យួ និង ថ្នាំដុះធ្មេញចំនួន ០១ឡូ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃផងដែរ

ក្នុងនោះសប្បុរសជនដែលបានចូលរួមឧបត្ថម្ភមានដូចជា៖ អង្ករចំនួន៣២បាវ ស្មើនឹង ៨៧៥គីឡូក្រាម ជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈលោកស្រីគិតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច មីជាតិចំនួន ០១កេស សាប៊ូ ០៤ដុំ និង ទឹកត្រី ០១យួរ /៣២គ្រួសារជាអំណោយ របស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ថវិកាចំនួន ២០,០០០រៀល /៣២គ្រួសារ ជាអំណោយរបស់ លោក អោម វុត្ថា ប្រធានការិយាល័យ...សខណ្ឌដូនពេញ ថ្នាំដុះធ្មេញ ០១ឡូ /៣២គ្រួសារ  ជាអំណោយ របស់ លោក ស៊ាម ម៉េងអ៊ុង ប្រធានការិយាល័យច្រកចេញចូលតែមួយខណ្ឌដូនពេញ

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក សុខ ពេញវុធ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  លោកស្រីគតិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច  និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងបានផ្សព្វផ្សាយក្រើនរំលឹកបន្ថែមអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ​-១៩ ដល់បងប្អូនប្រជាពលរដ្ឋផងដែរ ៕ដោយ៖សតារា


ចែករំលែក៖