ព័ត៌មានទាន់ហេតុការណ៍៖

សត្វពស់ថ្លាន់១ក្បាលត្រូវបានមន្រ្តីបរិស្ថានខេត្តមណ្ឌលគិរី លែងចូលទៅក្នុងព្រៃធម្មជាតិវិញ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ មន្រ្តីបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយអង្គការ WWF បានទទួលសត្វពស់ថ្លាន់១ក្បាលពី លោក លឹម ស្រេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី ដើម្បីយកទៅលែងក្នុងជម្រកព្រៃធម្មជាតិវិញ ខណៈសត្វពស់ថ្លាន់១ក្បាលនេះបានវារលូនចូលមកដល់ក្នុងបរិវេណលំនៅឋានរបស់លោក ឋិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង ហើយត្រូវបានក្រុមការងារនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទទួលយកទៅលែងចូលក្នុងព្រៃធម្មជាតិវិញក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃកែវសីមា នារសៀលថ្ងៃដដែល៕ដោយ៖ស សម


ចែករំលែក៖