ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកំពង់ចាមឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទី តាមប្រភពព័ត៌មានបានឱ្យដឹងថា មានជនសង្ស័យចំនួន៤នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនកំពុងតែជួញដូរនៅចំណុចលេីផ្លូវជាតិលេខ៧​ ស្ថិតក្នុង​ឃុំអំពិលលេី​ ស្រុកកំពង់សៀម​ ខេត្ត​កំពង់ចាម​​។ក្រោយពីបានទទួលព័ត៌មាននេះហើយ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម​និងស្រុកស្ទឹងត្រង់ ដឹកនាំដោយលោក​វរសេនីយ៍ឯក​ ជីវ​ សេង​រស់​ ស្នងការរង​ទទួលផែនការងារប្រឆាំងគ្រឿងញៀនបានចុះទៅបង្ក្រាបនិងឃាត់ខ្លួនជាក់ស្ដែងបានភ្ភ្លាមៗ។ជនសង្ស័យទាំង៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន៖

១-ឈ្មោះទី​ ពៅ ភេទប្រុស អាយុ៥៧ឆ្នាំ ជាតិខ្មែរអ៊ិស្លាម​ មានទីលំនៅភូមិព្រែកបាក់ ឃុំព្រែកបាក់​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម។

២-ឈ្មោះ​កៅ​ ស្មាន​ ភេទប្រុស អាយុ ៥៦ឆ្នាំ ជាតិខ្មែរអ៊ិស្លាម​ មានទីលំនៅភូមិព្រែកបាក់ ឃុំព្រែកបាក់​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម។

៣-ឈ្មោះ​ម៉ាត់​ លីហ្វាសូនី​ ភេទប្រុស​ សញ្ជាតិ​ខ្មែរ​អ៊ិស្លាម​ អាយុ​៣៩ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ រស់នៅភូមិជ្រោយមេត្រីលេី​ ឃុំឫស្សីជ្រោយ​ ស្រុក​មុខកំពូល​ ខេត្ត​កណ្ដាល​

និង៤-ឈ្មោះ​ហាន​ ដា​ ភេទប្រុស​ សញ្ជាតិ​ខ្មែរ​ អាយុ​៣៥ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ នៅភូមិព្រែកសង្កែ​ ឃុំពាមកោះស្នា​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​។ 

  ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចឆែកឆេរនិងដកហូតវត្ថុតាង​រួម​មាន៖

 ម្សៅក្រាមពណ៌ស​ថ្លាសង្ស័យ​ជាថ្នាំញៀនចំនួន៩កញ្ចប់(​ធំ​២កញ្ចប់​), ទូរស័ព្ទ​ដៃ​ចំនួន៧គ្រឿង​, រថយន្តចំនួន១គ្រឿង​។ 

បច្ចុប្បន្នជនសង្ស័យខាងលេី កម្លាំងជំនាញបាននាំមកការិយាល័យដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ​ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ ស សម


ចែករំលែក៖