ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូល្បឿនលឿនបុកបង្គោលស្ពានស្លាប់ផ្អើលអ្នកភូមិទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀងះបុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនឹងកន្លែងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិកំពុងដេកលង់លក់ស្កប់ស្កល់ចេញមកចោមរោមមើលនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានខណះជិះម៉ូតូល្បឿនលឿនខ្វះប្រុងប្រយត្ន័បុកបង្គោលស្ពាន ពេញទំហឹងកាលពីវេលា ម៉ោង១០និង១៥នាទីយប់ថ្ងៃ២៣ខែមិថុនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ ១៣ ស្ថិតក្នុងចំណុចភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាបុរសរងគ្រោះមានឈ្មោះកេម សៅ អាយ២៣ឆ្នាំ មុខរបរកសិកររស់នៅ ភូមិ ត្រពាំងក្នុង ឃុំថ្នាធ្នង់ស្រុករំដួលខេត្តស្វាយរៀង។

ប្រភពបន្តថាមុនកើតហេតុបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៏ខ្មៅពាក់ស្លាកលេខ១Mស្វាយរៀង៦១៦៨តាមនៅលើផ្លូវជាតិលេខ ១៣ ក្នុងទិសដៅពីត្បូងមកជើងប្រើប្រាស់ល្បឿនលឿនខ្វះប្រុងប្រយត្ន័ក៏រ៉េចង្កូតជិះបុកស្ពានពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងយប់តែម្ដង។

ក្រោយមកសមត្ថកិច្ចនគរបាលចរាចរណ៏បានមកដល់ធ្វើការវាស់វែងនិងអូសយកវត្ថុតាងម៉ូតូយកទៅរក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កែនិងប្រគល់សពអោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី។សហការី


ចែករំលែក៖