ព័ត៌មានទាន់ហេតុការណ៍៖

អូស្ត្រាលីដាក់ពង្រាយកម្លាំងទាហានរាប់ពាន់នាក់ទប់ស្កាត់កូវីដ-១៩​ក្រោយរកឃើញមានអ្នកឆ្លងថ្មី​១៥០នាក់

ចែករំលែក៖

ប្រទេសអូស្រ្តាលី៖ នៅថ្ងៃទី​២៥ ខែមិថុនា អូស្ត្រាលី​ប្រកាសថា បានបញ្ជូនកម្លាំងទាហាន​ដល់ទៅ​១ពាន់នាក់ទៅកាន់ទីក្រុងមែលប៊ន​(Melbourne) ដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ជាលើកទី​២​។
សារព័ត៌មាន​ AFP ​នៅថ្ងៃទី​២៥ ខែមិថុនា បានផ្សាយថា ​រដ្ឋVictoria រកឃើញមានករណីឆ្លងកូវីដ​-១៩ថ្មីដល់ទៅ​១៥០នាក់ គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន​នៅក្នុងទីក្រុងមែលប៊ន ចាប់តាំងពីផ្ទុះកូវីដ​-១៩​មក។
ការបញ្ជូនទាហានខាងលើក្រោយពេលដែលរដ្ឋវិចតូរៀទាំងមូលកំពុងតែមានការព្រួយបារម្ភខ្លាំងឡើងៗ អំពីការផ្ទុះជំងឺឆ្លង COVID-19 រលកទី ២ ដោយសារតែមួយសប្តាហ៍ចុងក្រោយនេះ មានករណីឆ្លងឆ្លងថ្មីៗទៀតត្រូវបានរកឃើញ ខណៈនៅទីក្រុង Melbourne មានការផ្ទុះករណីឆ្លងជាចង្កោមរួចមកហើយ។ ចំនួននេះពិតជាច្រើនសម្រាប់អូស្ត្រាលី ព្រោះកន្លងមកប្រទេសដីកោះដ៏ធំជាងគេលើលោកមួយនេះ ត្រូវបានចាត់ទុកថា បានទទួលជោគជ័យក្នុងការទប់ស្កាត់ COVID-19 មិនឲ្យផ្ទុះឡើងក្នុងទ្រង់ទ្រាយធំ។
លោកស្រី Linda Reynolds រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី​​​បានបញ្ជាក់ថា កងទ័ពប្រមាណ ១,០០០នាក់នឹងត្រូវបញ្ជូននៅដាក់ពង្រាយនៅទីក្រុងរបស់រដ្ឋវិចតូរៀ ក្នុងនោះ ៨៥០នាក់នឹងជួយត្រួតពិនិត្យអ្នកដំណើរបរទេសដែលកំពុងស្ថិតនៅមណ្ឌលត្រួតពិនិត្យសុខភាព ឬសណ្ឋាគារ ខណៈយោធាដែលនៅសល់នឹងទៅឈរនៅតាមមណ្ឌលធ្វើតេស្តរក COVID-19។ បច្ចុប្បន្នអូស្ត្រាលីមានករណីឆ្លង COVID-19 សរុប ៧,៥៥៧ករណី ក្នុងនោះស្លាប់ ១០៣នាក់ និងជាសះស្បើយឡើងវិញ ៦,៩៣០នាក់៕

ដោយ៖ធី រីណា


ចែករំលែក៖