ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបើកឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុករងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗខណះជិះម៉ូតូលឿនជ្រុលបុករថយន្តបេីកឆ្លងផ្លូវកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០២០​ នៅចំណុចផ្លូវលេខ៤៣២កែងផ្លូវ១៣៥​ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១​ ខណ្ឌចំការមន។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HF. 8692 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣២ក្នុងទិសដៅពីលិចទៅកេីតខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកស្តារិច ព​ណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AV. 7938 ធ្វេីដំណេីរបញ្ច្រាសទិសគ្នាហេីយបត់ឆ្វេងទៅតាមបណ្តោយផ្លូវ៣១៥ក៏ត្រូវម៉ូតូបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះភ្លាមៗ។ 

ក្រោយកេីហេតុរថយន្តនិងម៉ូតូត្រូវបានជំនាញចុះធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕សុខាសែនជ័យ​


ចែករំលែក៖