ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហុីយ៉ាន់ដាយ​ ពន្លះទ្រូងផ្លូវក្នុងបរិវេណកោះពេជ្រ​រួចក្រឡាប់ជាច្រេីនត្រឡប់​ខូចខាតយ៉ាងដំណំ​ និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ មានរថយន្តម៉ាកហុីយ៉ាន់ដាយ​មួយគ្រឿងប្រភេទទេសចរណ៍​បេីកបរដោយបុរសម្នាក់ជាជនជាតិចិន​ បានពន្លះទ្រូងផ្លូវក្នុងបរិវេណកោះពេជ្រ​យ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ និងរងរបួសធ្ងន់មនុស្សម្នាក់ កាលពីវេលាម៉ោង៣​ និង៥០នាទីទៀបភ្លឺថ្ងៃទី​២៦​ ខែមិថុនា​ ឆ្នាំ​២០២០​ ស្ថិតនៅក្នុងបរិវេណកោះពេជ្រ​ ក្បែរស្ពានឥន្ទធនូ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីសន្តិសុខក្នុងកោះពេជ្រ​ បានឲ្យដឹងថា​ មុនកេីតហេតុគេឃេីញរថយន្តបង្កម៉ាក​ ហុីយ៉ាន់ដាយ​ ប្រភេទរថយន្តទេសចរណ៍​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2AZ- 3557 បានធ្វេីដំណេីរពីកេីតមកលិច​ ក្នុងល្បឿនយ៉ាងលឿន​ ។ លុះមកដល់ចំណុចកេីតហេតុក្បែរនិងស្ពានឥន្ទធនូ​ បានបុកទ្រូងផ្លូវយ៉ាងពេញទំហឹង​ បណ្ដាលឲ្យរថយន្តបង្កក្រឡាប់ជាច្រេីនត្រឡប់​ រងការខូចខាតយ៉ាងដំណំ​ និងធ្វេីឲ្យតៃកុងជាជនជាតិចិន​បេីកបរតែម្នាក់ឯងរងរបួសធ្ងន់​ផងដែរ​ ។ 

  ក្រោយកេីតហេតុភ្លាមៗ​ សន្តិសុខ​ក្នុងកោះពេជ្រ​ បានទាក់ទងទៅខាងរថយន្តសាមុយឲ្យមកដឹកជនរងគ្រោះទៅសង្គ្រោះអាយុជីវិត​ រួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យដល់កន្លែងកេីតហេតុ​ ។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន​ ធ្វេីការវាស់វែងយករថយន្តបង្កខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំដោះស្រាយតាមក្រោយ​ ៕

ដោយ៖​ ភារ៉ា​  ដង្កោ


ចែករំលែក៖