កាលពីថ្ងៃទី២៦ខែមិថុនា អាមេរិក បានប្រកាសផ្អាកផ្តល់ទិដ្ឋាការដល់មន្ត្រីចិនពាក់ព័ន្ធច្បាប់សន្តិសុខនៅកោះហុងកុង។
សកម្មភាពខាងលើនឹងធ្វើឲ្យទំនាក់ទំនងរវាងចិននិងអាមេរិកកាន់តែតានតឹងថែមទៀត ខណៈរដ្ឋសភាអាមរិក កំពុងតែត្រៀមដាក់ទណ្ឌកម្មលើចិនពាក់ព័ន្ធច្បាប់សន្តិសុខនៅកោះហុងកុងផងដែរ។ ជាមួយគ្នានេះដែរ ចិន មិនអាចនៅស្ងៀមចំពោះស្ថានភាពខាងលើរបស់អាមេរិកនោះឡើយ ។ ប្រទេសទាំងពីរធ្លាក់ក្នុងដំណាក់កាលតានតឹងបំផុតមិនធ្លាប់មានក្នុងរយៈពេល ១ទសវត្សរ៍កន្លងមក។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Pompeo បានបញ្ជាក់ថានឹងកាត់បន្ថយការផ្តល់វីសា ដល់មន្ត្រីចិនដែលបានអនុម័តច្បាប់សន្តិសុខថ្មីដល់កោះហុងកុង។ តាមការលើកឡើងរបស់លោក Pompeo មន្ត្រីចិនដែលមិនទទួលបានការផ្តល់ទិដ្ឋាការ គឺជាអ្នកទទួលខុសត្រូវចំពោះ សកម្មភាពធ្វើឲ្យប៉ះពាល់ដល់តំបន់ស្វាយភាពរបស់កោះហុងកុង។
មកទល់ពេលនេះអាមេរិកមិនទាន់ប្រកាសបញ្ចីឈ្មោះ ថា បុគ្គលណាមួយដែលត្រូវ អាមេរិកដាក់ទណ្ឌកម្មនៅឡើយទេ។
ប្រតិកម្មនឹងសកម្មភាពខាងលើអ្នកនាំពាក្យ អគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិកលោក Fang Hong បានបញ្ជាក់ថា ចិនបានប្រឆាំង ដល់ការសម្រេច ខុសឆ្គងរបស់អាមេរិក ហើយច្បាប់សន្តិសុខថ្មីនៅកោះហុងកុង គឺសំដៅទៅលើ អ្នកដែលបំពានច្បាប់ បង្កគ្រោះថ្នាក់ដល់ប្រទេសជាតិតែប៉ុណ្ណោះ។ដោយ៖ធី រីណា