ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នា បណ្ដាលឲ្យបុរសម្នាក់ របួសបាក់ជើង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បានរងរបួសបាក់ជើង ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗខណៈជិះម៉ូតូបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង២៥នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ មុខបន្ទាយកងពលតូចង៧០ក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខកំពង់ធំ 1J-5694 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ខណៈបើកមកដល់ចំណុចកេីតហេតុ ស្រាប់តែមានម៉ូតូម៉ាកស៊ុយហ្ស៉ីគី ស្មាសវី ពាក់ស្លាកលេខកំពត 1H-6109 ធ្វើដំណើរបញ្ច្រាសគ្នាពីត្បូងទៅជើងបានបុកគ្នាពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូស្មាស របួសធ្ងន់បាក់ជើងម្ខាង ភ្លាមនោះក្រុមសង្រ្គោះអង្គភាព ៧១១ ចេញមកជួយធ្វើអន្តរាគមន៍ដឹកបញ្ជូនទៅសង្រ្គោះភ្លាមៗផងដែរ

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកេីតហេតុធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុករងចាំដោះស្រាយតាមក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖