ក្រុមហ៊ុនភេសជៈកូកាកូឡា បានសម្រេចផ្អាករាល់សកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មនៅលើបណ្តាញសង្គមនានានៅលើពិភពលោក ក្នុងរយៈពេល៣០ថ្ងៃ ។
អគ្គនាយកក្រុមហ៊ុន កូកា កូឡា តាមប្រភពព័ត៌មានបានឱ្យដឹងថាមានលោកJames Quincey បាននិយាយទៅកាន់សារព័ត៌មាន CNBC ថា ក្រុមហ៊ុននេះមិនបានចូលរួមនៅក្នុងសកម្មភាពឈប់ផ្សាយពាណិជ្ជកម្មលើបណ្តាញសង្គមដើម្បីជាការដាក់គំនាបដល់បណ្តាញសង្គមទាំងនោះឡើយ ប៉ុន្តែយើងបានសម្រេចផ្អាកការផ្សាយពាណិជ្ជកម្ម១ខែសិន។
អគ្គនាយក ក្រុមហ៊ុន កូកា កូឡា បានលើកឡើងថា«គ្មានទេ កន្លែងសម្រាប់ការរើសអើងជាតិសាសន៍ និងគ្មានឡើយកន្លែងសម្រាប់ការប្រកាន់ជាតិសាសន៍លើបណ្តាញសង្គមឡើយ។
ក្រុមហ៊ុនកូកា កូឡា បានលើកឡើងថា«ក្រុមហ៊ុនផ្អាករាល់សកម្មភាពផ្សាយពាណិជ្ជកម្មបង់ប្រាក់លើបណ្តាញសង្គមរយៈពេល ៣០ថ្ងៃ។ យើងនឹងចំណាយពេលវេលានេះដើម្បីវាយតម្លៃពីគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួនថាតែត្រូវកែទម្រង់ចំណុចណាខ្លះ ដើម្បីធ្វើឲ្យមានតម្លាភាពនៅលើបណ្តាញសង្គម»។
កន្លងមកក្រុមហ៊ុនកូកា កូឡា តែងតែចែករំលែកអំពីការបញ្ចប់ការរើសអើងជាតិសាសន៍នៅលើបណ្តាញសង្គមTwitter។
ការសម្រេចខាងលើរបស់ក្រុមហ៊ុន កូកា កូឡា ក្រោយពេលក្រុមហ៊ុនជាច្រើន ដូចជាUnilever , Dove, Ben&Jerry និង Hellmann បានប្រកាសផ្អាករាល់ការផ្សាយពាណិជ្ជកម្មរបស់ខ្លួនលើបណ្តាញសង្គមFacebook, Instagram និង Twitter នៅអាមេរិករហូតដល់ថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២០។ ក្រុមហ៊ុនខាងលើបានចោទប្រកាន់បណ្តាញសង្គមថាបានផ្សព្វផ្សាយ ព័ត៌មានខ្វះការណ៍ពិត ៕ដោយ៖ធី រីណា