ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​បាតុករ​ហុងកុង​ប្រមាណ​១០​នាក់ ត្រូវបា​នចោទប្រកាន់ពីបទ​បំពាន​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី

ចែករំលែក៖

អន្តរជាតិ៖ ក្រុមបាតុករយ៉ាងតិច៣៧០នាក់ ត្រូវបានឃាត់ខ្លួន ហើយក្នុងចំណោមនោះ មានមនុស្សយ៉ាងហោចណាស់ ១០នាក់ ត្រូវចោទពីបទបំពាននឹងច្បាប់សន្តិសុខជាតិ ដែលទើបតែចូលជាធរមានក្តៅៗនៅក្នុងទីក្រុង ចំណែកប៉ូលិសហុងកុងចំនួន នាក់ក៏រងរបួស ដោយសារក្រុមបាតុករដែរ ដោយបាតុកម្មនៅទីក្រុងហុងកុងក្នុងថ្ងៃពុធទី១ ខែកក្កដាម្សិលមុិញនេះបាតុករជាច្រើនបានកាន់ទង់ជាតិហុងកុង ទង់បំបែកទឹកដីហុងកុង បាតុករបិទផ្លូវខ្លះនៅក្នុងទីក្រុងជាដើម នេះបើតាមការចុះផ្សាយរបស់កាសែតSouth China Morning Post​

សូមជម្រាបថានៅក្នុងថ្ងៃខួបលើកទី២៣ ដែលអង់គ្លេសប្រគល់ហុងកុងមកឲ្យចិន ប៉ូលិសហុងកុង បានហាមឃាត់ការជួបប្រជុំទាំងឡាយនៅក្នុងទីក្រុងដោយផ្អែកទៅលើហេតុផលទប់ស្កាត់ និងបង្ការជំងឺរាតត្បាត ដែលបង្កដោយCOVID-19​

ប៉ុន្តែហេតុផលនេះ គ្រាន់តែជាហេតុផលមួយផ្សេងរបស់អាជ្ញាធរ ក្នុងការការពារមិនឲ្យមានការជួបប្រជុំ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងច្បាប់សន្តិសុខជាតិតែប៉ុណ្ណោះ

ច្បាប់សន្តិសុខជាតិហុងកុង គឺជាច្បាប់ការពារសិទ្ធិមនុស្ស ការពារគោលការណ៍ «​ប្រទេសមួយ ប្រព័ន្ធពីរ​» និងរក្សាស្ថិរភាពរបស់ហុងកុង​ រាប់ចាប់ពីមន្ត្រីជាន់ខ្ពស់ចិន រហូតដល់មន្ត្រីជាន់ខ្ពស់ហុងកុង បានលើកឡើងបែបនេះ ដើម្បីការពារច្បាប់សន្តិសុខជាតិ ដែលត្រូវបានប្រទេសជាច្រើនរិះគន់ថា រឹតបន្តឹងសិទ្ធិសេរីភាពហុងកុង ជាក់ស្តែង លោក​Zhang Xiaoming នាយករងនៃការិយាល័យកិច្ចការទីក្រុងម៉ាកាវ និងហុងកុងរបស់រដ្ឋាភិបាលចិន បានលើកឡើងនៅក្នុងន្និសីទកាសែតនាថ្ងៃទី ខែកក្កដាច្បាប់សន្តិសុខជាតិហុងកុង គឺជាបញ្ហាក្នុងស្រុករបស់ចិនសុទ្ធសាធ ហើយបរទេសគ្មានសិទ្ធិជ្រៀតជ្រែកឡើយ 

លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិក្រុងហុងកុង បានអះអាងថា ច្បាប់សន្តិសុខជាតិហុងកុង គឺជាច្បាប់ស្តារស្ថិរភាពហុងកុងឡើងវិញ ហើយច្បាប់នេះទៀតសោត ផ្តោតតែទៅលើមនុស្សតែមួយក្រុមតូចប៉ុណ្ណោះ

គួរបញ្ជាក់ថា ប្រទេសមួយចំនួនដូចជា អាមេរិកជាដើម យល់ថាច្បាប់ថ្មីនេះគឺជាការបំផ្លាញសិទ្ធិសេរីភាពរបស់ប្រជាជន ប្រធានរដ្ឋសភាអាមេរិកលោកស្រី Nancy Pelosi បានទទូចឲ្យប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ចាត់វិធានការបន្ថែមលើទៅចិន តាមរយៈច្បាប់២០១៩ ដែលត្រូវបានអនុម័ត ដើម្បីដាក់ទណ្ឌកម្មលើមន្ត្រីចិន បើតាមលោកស្រី Pelosi រដ្ឋាភិបាលអាមេរិក ត្រូវពិចារណាពីជម្រើសទាំងអស់ ដែលអាមេរិកមាន ដូចជាការរឹតត្បិតទិដ្ឋាការ ទណ្ឌកម្មសេដ្ឋកិច្ចជាដើម

ដោយ៖ស សម


ចែករំលែក៖