ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋកូរ៉េខាងជើងនាំគ្នាទៅគោរពវិញ្ញាណក្ខន្ធអតីតមេដឹកនាំគីម អុីលស៊ុង

ចែករំលែក៖

កូរ៉េខាងជើង៖ អតីតមេដឹកនាំគីម អុីលស៊ុង​គឺជាអ្នកបង្កើតទឹកដីកូរ៉េខាងជើង​ ហើយដឹកនាំប្រទេសនេះចាប់តាំងពីឆ្នាំ​១៩៤៨​ រហូតពេលលោកស្លាប់នៅឆ្នាំ​១៩៩៤។
នៅថ្ងៃទី៨ ខែកក្កដា ពលដ្ឋរាប់សិបពាន់នាក់បាននាំគ្នាទៅដាក់កម្រងផ្កានៅស្តូបMansu ក្នុងទីក្រុងព្យុងយ៉ាង ក្នុងខួប២៦ឆ្នាំ​ថ្ងៃទទួលមរណភាពរបស់​អតីតមេដឹកនាំ គីម អុីលស៊ុង​។
ចំណែកមេដឹកនាំ គីម ជុងអ៊ុន​និងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង​បានទៅគោរពវិញ្ញាណក្ខន្ធ នៅវិមានKumsusan ដែលជាទីកន្លែងតម្កល់សពអតីតមេដឹកនាំ​ទាំងពីររូប គឺជីតាគីម អុីលស៊ុង និងឪពុក គីម ជុងអុីល។
ពាក់ព័ន្ធនឹងបញ្ហាឧបទ្វីបកូរ៉េ​ ទីក្រុងព្យុងយ៉ាងប្រកាសថានឹងមិនពិភាក្សាជាមួយអាមេរិកនោះឡើយនៅមុនការបោះឆ្នោតអាមេរិក។
ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការបរទេសចិន​បានប្រកាសនៅក្នុងសន្និសីទកាសែត​នៅថ្ងៃទី៨ ខែកក្កដា​ថា « អាមេរិក និងកូរ៉េខាងជើង​ជាភាគីវិវាទ​ ហើយអាមេរិក​ជាអ្នកកាន់កូនសោនៃវិវាទទាំងនោះ ដូច្នេះអាមេរិក​ត្រូវតែដោះសោផ្តល់សេរីភាព​បញ្ចប់ជម្លោះ»។
មន្ត្រីការបរទេសចិន​បានបញ្ជាក់ទៀតថា​ អាមេរិកមិនត្រូវលើកឡើងពីបញ្ហាទៀតឡើយគឺត្រូវតែដោះស្រាយបញ្ហា​ ហើយអាមេរិក​ត្រូវតែមានឆន្ទៈក្នុងការដោះស្រាយ ទៅតាមសំណើស្របច្បាប់ត្រឹមត្រូវរបស់កូរ៉េខាងជើង៕ដោយ៖ធី រីណា


ចែករំលែក៖