ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តត្បូងឃ្មុំប្រកាសប្រាប់​ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះមុខសញ្ញា ទាំង៥នាក់

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖​ ស្នងការ​នគរបាលខេត្តត្បូងឃ្មុំបានប្រកាសឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមុខ​សញ្ញាទាំង៥នាក់ លួច និងប្លន់ ដែលមាន​ ភិនភាគដូចនៅក្នុងរូបថតខាងក្រោម​ ។ 

នគរបាលខេត្តត្បូងឃ្មុំមិនត្រឹមតែប្រកាស​ដំណឹងឱ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នប៉ុណ្ណោះទេ​ ថែមទាំងអំពាវនាវឱ្យជួយសហការ និងរាយការណ៍ទៅសមត្ថកិច្ច តាមរយ:ទូរស័ព្ទលេខ 097 888 35 58 ឬ 097 92 33 266 ដើម្បីមាន​វិធានការ។

បើបងប្អូនប្រជាពលរដ្ឋសហការបានល្អ លោកអធិការនគរបាលស្រុកមេមត់នឹងផ្តល់ប្រាក់ឧបត្ថមមួយចំនួនដល់បងប្អូន ដោយបញ្ជាក់ទីតាំង និងពេល​វេលាដែលជនទាំងនេះស្នាក់នៅ​ ។ 

សូុមបញ្ជាក់ថា​ រាល់ព័ត៌មានដែលបងប្អូនបានរាយការណ៍ យើងខ្ញុំនឹងរក្សាជាការ​សម្ងាត់ជូន​ ៕​ ដោយ​ ៖​ វណ្ណៈ


ចែករំលែក៖