ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូរួចគេចខ្លួន៥ថ្ងៃទើបចាប់បាន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែល លួចម៉ូតូបាន៥ថ្ងៃត្រូវ នគរបាលខណ្ឌឬស្សីកែវ ធ្វើការស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួននៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ៦ព្រឹក នៅចំណុច ផ្លូវលេខ 907 ក្រុម ៤ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យរូបនេះមានឈ្មោះ ឡុង មេសា ភេទប្រុស អាយុ ២០ឆ្នាំជនជាតិខែ្មរ មានទីលំនៅផ្លូវ រថភ្លើង ភូមិ ចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ (មានសារធាតុញៀន)។
ចំណែកជនរងគ្រោះឈ្មោះ អុឺម ឡាយម៉េង ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ផ្ទះជួល ផ្លូវ 907 ភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ១ រាជធានីភ្នំពេញ ។
សំភារៈបាត់បង់រួមមាន ម៉ូតូ១គ្រឿងម៉ាកហុងដា ឃ្លីក ពណ៌ស ស្លាកលេខ ភ្នំពេញ 1FH 3391 លេខតួរ+ម៉ាស៊ីន5205228។

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា កាលពីថ្ងៃទី 17ខែ កក្តដា ឆ្នាំ២០២០ ម៉ោង 17និង45នាទីល្ងាច ជនរងគ្រោះបានជិះម៉ូតូមកទុកនៅចំណុចកើតហេតុខាងលើរួចភ្លេចដកកូនសោចេញពីម៉ូតូក៏ដើរចូលទៅក្នុងផ្ទះបាត់ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូនោះបានរួចគេចខ្លួនបាត់។ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងបន្ទាប់ពីទទួលបណ្តឹងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាឈានទៅធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៦ព្រឹក នៅចំណុចក្រុម១ ភូមិ បាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ យកមកធ្វើការសួរនាំនិងចាត់ការតាមនីតិវិធី ។

នៅចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍ កំពុងសាកសួរយកចម្លេីយ បន្តស្រាវជ្រាវរកបក្សពួក និងមធ្យោបាយរបស់ជនរងគ្រោះមកវិញនិង កសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តន៍តាមនីតិវិធីច្បាប់៕ដោយ៖ស រស្មី

 


ចែករំលែក៖