ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលរុស្ស៉ី៖ ការរិះគន់អាមេរិក និងអង់គ្លេសថា ព្យាយាម បង្អាប់ បង្ខូចមុខមាត់ នៃការធ្វើសកម្មភាពដោយត្រឹមត្រូវរបស់រុស្ស៉ី នៅក្នុងទីអវកាស

ចែករំលែក៖

អន្តរជាតិ៖ ក្រសួងការបរទេសរុស្ស៉ី បានច្រានចោលនិងចាត់ទុកការរិះគន់របស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ជាការព្យាយាមបង្អាប់ បង្ខូចមុខមាត់នៃការធ្វើសកម្មភាពដោយត្រឹមត្រូវរបស់រុស្ស៉ី នៅក្នុងទីអវកាស

បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ កាលពីថ្មីៗនេះ រុស្ស៉ីបានធ្វើការច្រានចោលការរិះគន់ បន្ទាប់ពីប្រទេសទាំងពីរខាងលើ បានបង្ហាញក្តីបារម្ភរៀងៗខ្លួនជុំវិញការធ្វើតេស្តផ្កាយរណបមួយរបស់រុស្ស៉ី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែកក្កដា និងបានអំពាវនាវឲ្យរុស្ស៉ីប្រកាន់នូវឥរិយាបថប្រកបដោយការទទួលខុសត្រូវ នៅក្នុងទីអវកាស

គួរបញ្ជាក់ថា ជាការឆ្លើយតប ក្រសួងការបរទេសរុស្ស៉ី បានចេញសេចក្តីថ្លែងការណ៍ដូច្នេះថា «ការធ្វើតេស្តដែលធ្វើឡើង ដោយក្រសួងការពារជាតិនៃប្រទេសរុស្ស៉ី កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ មិនបានបង្កការគំរាមកំហែងណាមួយឡើយ ហើយជាពិសេសនោះ គឺវាមិនបានរំលោភបំពានលើបទដ្ឋាន ក៏ដូចជាគោលការណ៍នៃច្បាប់អន្តរជាតិណាមួយនោះទេ»

ដោយ៖ស តារា


ចែករំលែក៖