ភ្នំពេញ ៖លំនៅដ្ឋានធ្វើស្លាក យីហោ នឹងព្រិនធ័រមួយកន្លែងនៅផ្លូវ២០០២ត្រូវអគ្គិភ័យឆាបឆេះ។ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍បាញ់ទឹកពន្លត់កាលពីវេលាម៉ោង១៣និង៣០នាទីរសៀល ថ្ងៃទី ២៥ខែកក្កដាឆ្នាំ ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវ ២០០២ ក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាមូលហេតុដែលបណ្ដាលអោយឆាបឆេះនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនៅឡើយ ដោយឡែកសម្ភារក្នុងបន្ទប់ដែលឆាបឆេះខាងលើខូចខាតមួយចំនួនធំករណីអគ្គិភ័យខាងលើបណ្ដាលឱ្យមនុស្ស២នាក់ម្ដាយកូនរងរបួសស្រាលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ករណីអគ្គិភ័យខាងលើនេះ សមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៧គ្រឿងដើម្បីអន្តរាគមន៍តែប្រើប្រាស់អស់មួយគ្រឿងបានរលត់ទៅវិញនៅរសៀលថ្ងៃដដែរ តែមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ៕ដោយ៖និន សុភ័ស្ត