ព័ត៌មានទាន់ហេតុការណ៍៖

ហួសចិត្តបុរសម្នាក់ជិះម៉ូតូមកផ្ញើប៉ូលិសរួចប្រាប់ប៉ូលិសថាខ្ញុំសុំផ្ញើម៉ូតូបន្តិចខ្ញុំទៅលោតទឹកសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលអះអាងថាខ្លួនពិបាកចិត្តរឿងម្តាយមិនពេញចិត្តប្រពន្ធរបស់ខ្លួនបានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាតែកម្លាំងសមត្ថកិច្ចឃាត់ទាន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២០ នៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុនក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បុរសដែលគិតខ្លីខាងលើបានប្រាប់ឲ្យដឹងថា ខ្លួនគាត់ពិបាកចិត្តណាស់រឿងឪពុកម្ដាយមិនពេញចិត្តនឹងប្រពន្ធរបស់ខ្លួន ទើបធ្វើឲ្យគាត់គិតអីមិនចេញមានតែសម្រេចចិត្តមកលោតទឹកលើស្ពាននេះទេ។
ស្របពេលនោះកម្លាំងសមត្ថកិច្ចនិងអ្នកសារព័ត៌មានបានធ្វើការលួងលោមពន្យល់ណែនាំនិងលើកទឹកចិត្តទៅដល់បុរសដែលគិតខ្លីខាងលើឱ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញរួចគិតត្រិះរិះពិចារណាម្ដងទៀត។ពេលនោះបុរសខាងលើក៏យល់ព្រមត្រឡប់ទៅផ្ទះវិញផងដែរ៕ ដោយ៖ រ៉ារ៉ា


ចែករំលែក៖