ភ្នំពេញ ៖នៅព្រឹកថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០២០ កម្លាំងនគរបាលការិយាល័យសុខាភិបាលរបស់ស្នងការដ្ឋានរាជធានីភ្នំពេញបានចុះមកបាញ់ថ្នាំបង្ការចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងជំងឺមេរោគកូវីដ-១៩ដើម្បីការពារក្នុងសហគមន៍នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចង្អុលបង្ហាញឱ្យការិយាល័យសុខាភិបាលនៃស្នងការដ្ឋានចុះបាញ់ថ្នាំបង្ការការពារជំងឺកូវីដ-១៩នៅតាមអធិការដ្ឋានទាំង១៤ខណ្ឌនិងគ្រប់ការិយាល័យថែមទៀត ។ក្នុងនោះប្រធានការិយាល័យដែលជាក្រុមការងារមានឧបករណ៍និងម៉ាសុីនហើយនិងទឹកថ្នាំលាយតាមលក្ខខណ្ឌស្ដង់ដារមិនប៉ះពាល់ដល់សុខភាពឡើយ តែវាកម្ចាត់មេរោគជំងឺកូវីដ-១៩ដែលបច្ចុប្បន្នជំងឺនេះបានឆ្លងរាលដាលច្រើននៅតាមបណ្ដាប្រទេសផ្សេងៗ។ ក្រោយពីបាញ់ថ្នាំរួចរយៈពេល២០នាទីនគរបាលអាចចូលបំពេញការងារបានវិញ ។នគរបាលការិយាល័យសុខាភិបាលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចកងកម្លាំងនគរបាលទាំងអស់សូមកុំយកដៃមិនស្អាតទៅប៉ះពាល់ភ្នែក ច្រមុះនិងមាត់ព្រោះវាងាយនឹងចម្លងមេរោគផ្សេងៗ សំខាន់មេរោគកាចសាហាវកូវីដ-១៩តែម្ដង ៕ដោយ៖ ជីណា