ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី​ ឡោក ខេង ប្រជុំ ចង់ស្វែងយល់ពីយន្តការក្នុងការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) របស់កម្មករ កម្មការិនី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០​ លោកស្រី​ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិ សម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ: និងកិច្ចការនារីនៃរដ្ឋសភា​ បានដឹកនាំសមាជិក សមាជិកាគណៈ កម្មការទី៨ នៃរដ្ឋសភា​ អញ្ជើញចុះជួបប្រជុំ និងពិភាក្សាការងារជាមួយ​ លោក ឈឹម កាន​ អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក ម៉ែន ង៉ុយ​ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ទីរពាក់ព័ន្ធនឹងការទទួលបន្ទុករបស់គណៈកម្មការ នៅក្នុងសាលប្រជុំរបស់សាលាខេត្ត។
ក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី គណៈកម្មការទី៨នៃរដ្ឋសភាបានបញ្ជាក់ថា បេសកកម្មរបស់គណៈកម្មការនាពេលនេះគឺចង់ស្វែងយល់ពីយន្តការក្នុងការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) របស់កម្មករ កម្មការិនី មន្រ្តីរាជការ អតីតយុទ្ធជន និងប័ណ្ណមូលិធិសមធម៌សម្រាប់ប្រជាពលរដ្ឋក្រីក្រ​ ក្នុងសម័យជំងឺកូវីដ-១៩ និងពិនិត្យស្វែងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ព្រមទាំងគ្រួសារក្រីក្រងាយរងគ្រោះ​ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងប្រមូលព័ត៌មានអំពីប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់របស់ខេត្ត លទ្ធផលការងារ ការលំបាក បញ្ហាប្រឈម វិធានការដោះ ស្រាយរបស់ខេត្ត​ ដើម្បីរួមគ្នារកដំណោះស្រាយ និងទិសដៅការងារនាពេលខាងមុខ ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកស្រី​ ត្រឹង ថាវីអនុប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភា និងជាតំណាង រាស្ត្រមណ្ឌលខេត្តក្រចេះព្រមទាំង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈ កម្មការទី៨នៃរដ្ឋសភាផងដែរ៕

ដោយ៖សិលា


ចែករំលែក៖