ព័ត៌មានទាន់ហេតុការណ៍៖

យុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ ទីស្តីការក្រសួងបរិស្ថាន​ ថ្ងៃព្រហស្បតិ៍​ ១០កេីត​ ខែស្រាពណ៌​ ឆ្នាំជូត ទោស័ក​ ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋានអប់រំបរិស្ថាននៃអគ្គនាយកដ្ឋានចំណេះដឹង​ និងព័ត៌មានបរិស្ថាន​ ក្រសួងបរិស្ថាន​ សហការជាមួយក្រសួងអប់រំ​ យុវជន​ និងកីឡា​ និងគម្រោង​ USAID Greening Prey Lang បានបន្តបើកវគ្គណែនាំ ស្តីពី«វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២០» នៅរាជធានីភ្នំពេញ។

វគ្គណែនាំនេះមានគោលបំណង​ ដេីម្បីផ្តល់ឱកាសដល់សិស្សានុសិស្សកម្រិតវិទ្យាល័យ​នៅតាមបណ្តារាជធានី-ខេត្ត​ បានសិក្សាស្វែងយល់បន្ថែមពីបញ្ហាបរិស្ថាន​ និងចូលរួមចំណែកចែករំលែកចំណេះដឹងទាំងនោះ ទៅដល់សហគមន៍របស់ខ្លួន​ តាមរយៈការជជែកពិភាក្សា។

នេះ​ គឺជាឱកាសសម្រាប់ប្អូនសិស្សានុសិស្សដែលជាបេក្ខជនមកពីវិទ្យាល័យ​នៅតាមរាជធានីភ្នំពេញ និងខេត្ត ជុំវិញតំបន់ព្រៃឡង់​ ចូលរួមប្រកួតប្រជែងពិភាក្សាអំពីបញ្ហាបរិស្ថាន​ ព្រោះថានេះជាលេីកទី១​ ដែលក្រសួងបានសម្រេចយក​វិទ្យាល័យនៅតាមរាជធានី-ខេត្ត​ មកធ្វេីការប្រកួតជាមួយគ្នា​។

លោកស្រីអគ្គនាយក ក៏បានលេីកទឹកចិត្តដល់ប្អូនបេក្ខជនឱ្យខិតខំប្រឹងប្រែងស្រាវជ្រាវ​ សំដៅចូលរួមចំណែកផ្លាស់ប្តូរឥរិយាបថសង្គមអោយស្រលាញ់បរិស្ថាន និងការពារធនធានធម្មជាតិប្រកបដោយនិរន្តភាព៕

ដោយ៖សិលា


ចែករំលែក៖