ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺគ្រុនឈីក បានផ្ទុះឡើងនៅកម្ពុជា ដែលពេលនេះមានរហូតដល់ជាង១ពាន់ករណី ហើយ

ចែករំលែក៖

ភ្នំពេញ៖នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានមួយ ស្តីពី «ការផ្ទុះឡើងនៃជំងឺគ្រុនឈីកនៅកម្ពុជា» ដែលបាននិងកំពុងកើតមានក្នុងប្រទេសកម្ពុជា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២០ មក។

ជំងឺគ្រុនឈីក បានចាប់ផ្តើមកើតមានឡើងនៅក្នុងខែកក្កដា ឆ្នាំ២០២០ ដែលគិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ករណីជំងឺនេះមានចំនួនសរុប ១០២០ករណី ក្នុងនោះ ស្ត្រីមានចំនួន៥៦២ ឬ ស្មើនឹង៥៥% ។

ចំនួនករណីជាង៨០% គឺ កើតមាននៅក្នុងខេត្តចំនួន៤ ៖ សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និង កំពង់ចាម ។ ខេត្តដែលមានករណីគ្រុនឈីកផ្សេងទៀត រួមមាន ឧត្តរមានជ័យ ត្បូងឃ្មុំ តាកែវ កំពត កំពង់សោម ពោធិ៍សាត់ ស្ទឹងត្រែង និង ប៉ៃលិន ដែលសរុបមកដល់ពេលនេះ មានខេត្តចំនួន១២ ហើយ ដែលកើតចំនួនគ្រុនឈីក នេះ ។

ទន្ទឹមនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងថា «ការទប់ស្កាត់និងការការពារជំងឺគ្រុនឈីក នេះ គឺ វាដូចគ្នានឹងជំងឺគ្រុនឈាមដែរ ដោយផ្អែកទៅលើការការពារ កុំអោយមូសខ្លាញីខាំ តាមរយៈការលុបបំបាត់វត្ថុដក់ទឹក ដែលជាជម្រកនៃការកកើតសត្វមូស នេះ» ។

ជាមួយគ្នានេះ ដែរ លោករដ្ឋមន្ត្រី បានចេញនូវវិធានការ៥ចំណុចសំខាន់ៗផងដែរ អោយប្រជាពលរដ្ឋ ចូលរួមអនុវត្ត ដើម្បីការទប់ស្កាត់និងការការពារជំងឺគ្រុនឈីក នេះ ៕ដោយ៖ចេស្ដា


ចែករំលែក៖