ភ្នំពេញ ៖ បុរសម្នាក់ជាអ្នកមើលការខុសត្រូវក្នុងបន្ទប់ជួល បានប្រទះឃើញស្ត្រីម្នាក់ចងកសម្លាប់ខ្លួនដោយមិនដឹងមូលហេតុរហូតដល់ស្អុយរលួយ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ចមកចុះត្រួតពិនិត្យ កាលពីវេលាម៉ោង ៤ល្ងាចថ្ងៃទី ៣១ខែកក្កដាឆ្នាំ ២០២០ ស្ថិតក្នុងសង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សាកសពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ
បើយោងតាមការរៀបរាប់របស់បុរសម្នាក់ដែលជាអ្នកមើលការខុសត្រូវផ្ទះជួលខាងលើបានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានដើរពិនិត្យគ្រប់ បន្ទប់មកដល់ត្រង់ចំណុចជាន់ទី ៣ បន្ទប់លេខ C ២៧ក៏មានការសង្ស័យដោយសារមានធុំក្លិនស្អុយអីម្យ៉ាង ហើយក្នុងបន្ទប់ងងឹតឈឹងទើប គាត់មានការសង្ស័យក៏យកដៃរុញទ្វារបន្ទប់ស្រាប់តែប្រទះឃើញ សាកសពស្រ្ដីម្នាក់មិនដឹងស្លាប់តាំង ពីពេលណាមានស្ថានភាពហើមស្អុយ រលួយ បាត់ទៅហើយបន្ទាប់ពីបានឃើញនៅហេតុការណ៍នេះគាត់ក៏បានរាយការណ៍ជូនទៅដល់សមត្ថកិច្ចភ្លាមៗ ។
ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាមសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុនិងធ្វើការពិនិត្យកោសល្យវិច័យទៅលើសាកសពរួចក៏បានឃើញថា សាកសពនេះស្លាប់ដោយសារតែចងកសម្លាប់ខ្លួនពិតប្រាកដ ។
ប៉ុន្តែមិនទាន់ដឹងថាមកពីមូលហេតុអ្វីនោះទេបន្ទាប់ពីធ្វើកោសល្យវិច័យនិងពិនិត្យរួចទៅលើសាកសពខាងកម្លាំងសមត្ថកិច្ចក៏បានឲ្យរថយន្តដឹកសពទៅតម្កល់នៅវត្តស្ទឹងមានជ័យដើម្បីទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕ផេង ភាព