ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី៣​ នៃខណ្ឌពោធិ៍សែនជ័យ​ ដឹកនាំដោយលោកវ៉ា​ សាវឿន​ ចៅសង្កាត់បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវបេតុង​ចូលផ្សារព្រៃទា​ ភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​   

ទីតាំងខាងលេីត្រូវបានប្រជាពលរដ្ឋនាំគ្នាសង់រោងនៅលេីចិញ្ចេីម​ផ្លូវសាធារណៈដេីម្បីប្រកបអាជីវកម្មផ្ទាល់ខ្លួន។ 

លោកវ៉ា​ សារឿន​ ចៅសង្កាត់ចោមចៅទី៣​ បានឲ្យដឹងថា​ ទីតាំងខាងលេីត្រូវបានអាជ្ញាធរជូនដំណឹងម្តងរួចមកហេីយដេីម្បីឱ្យរុះរេីចេញពីចំណីផ្លូវ តែបងប្អូនអាជីវករមិនធ្វេីតាមការណែនាំ ទេីបនៅរសៀលថ្ងៃទី៦​ ខែសីហា​ ឆ្នាំ២០២០នេះលោកបានដឹកនាំកម្លាំងចុះរុះរេីតែម្តង៕ដោយ​៖សុខាសែនជ័យ


ចែករំលែក៖