ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះមានករណីជាសះស្បើយ២នាក់ និងមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ៣នាក់

ចែករំលែក៖

ភ្នំពេញ៖ មានករណីជាសះស្បើយ២នាក់ និងមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ៣នាក់ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។

នេះបើយោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ។

សូមបញ្ជាក់ថា៖ ករណីជាសះស្បើយមាន បុរសជនជាតិខ្មែរចំនួន២នាក់ ក្នុងនោះមាន៖

១- បុរសអាយុ ២៨ឆ្នាំ មានអាសយដ្ឋាននៅបុរីឈូកវ៉ា២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

២- បុរសអាយុ ៣២ឆ្នាំ មានអាសយដ្ឋាននៅភូមិស្រឡៅជ្រំ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។  សម្គាល់ ៖ បុរសទាំងពីរនាក់ខាងលើជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី ដែលបានបន្តជើងហោះហើរនៅប្រទេសម៉ាឡេស៊ីមកកម្ពុជា ត្រូវបានព្យាបាលជាស្បើយ ទទួលលទ្ធផលតេស្ត

អវិជ្ជមានវីរុសក្ខវីដ-១៩ចំនួន២ដងនិងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាព ចាក់អង្រែ រាជធានីភ្នំពេញ។

ដោយឡែក ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី៖ បុរសជនជាតិខ្មែរចំនួន៣នាក់ ក្នុងនោះបុរសអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅភូមិ១ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

បុរសអាយុ ២៦ឆ្នាំ មានអាសយដ្ឋាននៅភូមិ៥ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ បុរសអាយុ ២៣ឆ្នាំ មានអាសយដ្ឋាននៅឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា បុរសទាំងបីនាក់ខាងលើ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ីតាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ ពួកគាត់ត្រូវបានបញ្ជូនឲ្យមកបន្តធ្វើចត្តាឡីស័កនៅមន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ហើយត្រូវបានធ្វើតេស្តលើកទីបួន ដែលជាថ្ងៃទី១៣នៃការធ្វើចត្តាឡី

ស័ករបស់ពួកគាត់ទទួលបានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩។ បច្ចុប្បន្នអ្នកជំងឺទាំងបីនាក់នេះត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុ  ត្បូងឃ្មុំ នៃខេត្តត្បូងឃ្មុំ។

សូមរំឭកថា៖ ស្ថានភាពជំងឺកូវីដ-១៩ នៅទូទាំងប្រទេសគិតត្រឹមម៉ោង ៧:០០ព្រឹក ថ្ងៃទី១០ខែសីហា ឆ្នាំ២០២០ ចំនួនអ្នកព្យាបាល -១៩ នៅកម្ពុជាមាន៖ អ្នកជាសះស្បើយសរុបទូទាំងប្រទេសមានចំនួន ២១៩នាក់ (ស្មើនឹង ៨៧,២៥ % ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់)នៅក្នុងចំនួននេះមានស្រី ៤៦នាក់ និងបុរស១៧៣នាក់។ 

-អ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ២៥១នាក់ (ស្រ្តី ៤៩នាក់ និងបុរស ២០២នាក់, អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ និងឯកជនមានចំនួនសរុប ៣២នាក់៖

នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ២នាក់ (ស្រ្តីជនជាតិកាណាដា១នាក់ និងស្ត្រីជាកងទ័ពមួកខៀវ១នាក់ដែលបានបញ្ជូនមកពីមន្ទីរពេទ្យជ័យជម្នះ ខេត្តកណ្តាល ៕

ដោយ៖ សិលា


ចែករំលែក៖