ព័ត៌មានទាន់ហេតុការណ៍៖

ស៊ឹម សូលីកា ទិញរថយន្តទំនើបកាដូឲ្យកូនស្រីវ័យក្រមុំ

ចែករំលែក៖

    ភ្នំពេញ៖ ទើបនឹងធ្វើឲ្យគេភ្ញាក់ផ្អើលនឹងការជិះរថយន្តទំនើបថ្លៃកប់ពពក ម៉ាក Lexus 570 អមដោយស្លាកលេខពិសេសផ្ទាល់ខ្លួននោះ ស៊ឹម សូលីកា បានធ្វើឲ្យគេស្ញប់ស្ញែងជាថ្មីក្រោយពីបានចាយលុយខ្ទង់ម៉ឺនដុល្លារអាមេរិកទិញរថយន្តទំនើប Jeep ប្រភេទ Off Road ពណ៌ក្រហមឆ្អិនឆ្អៅជាកាដូជូនកូនស្រីវ័យក្រមុំរបស់នាងមួយគ្រឿងផងដែរ។

ចាប់តាំងពីលេចមុខក្លាយជាពិធីការិនីមក ស៊ឹម សូលីកា បានប្រើប្រាស់ជីវិតបែបហ៊ឺហាខ្លាំង។ កាន់តែធ្វើឲ្យអ្នកសិល្បៈនិងមហាជនស្ងើចសរសើរក្រោយពីនាងបានប្រកាសស្នេហ៍ដោយបើកចំហរជាមួយលោក អេង ឬទ្ធី និងក្រោយពីរៀបការរួចពួកគេបានបង្ហាញពីសុភមង្គលទ្វេដង។ ស៊ឹម សូលីកា ដែលនៅតែរាប់អានអតីតស្វាមី និងភរិយាក្រោយស្វាមីនាងដូចបងប្អូន។ កាន់តែសរសើរពីទឹកចិត្តអតីតតារាសម្តែងរូបនេះគឺក្រោយពីនាងទិញ បង្ហោះរូបថត ថតជាមួយរថយន្តJeep ប្រភេទ Off Road ពណ៌ក្រហមឆ្អិនឆ្អៅ លើគណនីហ្វេសប៊ុកផ្លូវការរបស់អ្នកនាង ដែលតាមដឹងរថយន្តនោះមានតម្លៃច្រើនម៉ឺនដុល្លារអាមេរិក ស្របពេលបុគ្គលក្នុងរង្វង់សិល្បៈជាច្រើនកំពុងត្អួញត្អែលពីការបាត់បង់ប្រាក់ចំនូលព្រោះបញ្ហាកូវីដ-១៩នោះ។ រថយន្តទំនើបដែលយុវវ័យជាច្រើនកំពុងចាប់អារម្មណ៍នេះមិនមានច្រើនគ្រឿងទេមានលក់នៅកម្ពុជា ពិសេសអមដោយស្លាកលេខពិសេសផ្ទាល់ខ្លួនថែមទៀតផង។ កន្លងមកថ្មីៗនេះនាងក៏ធ្លាប់បានបង្ហាញកាដូពិសេសសម្រាប់ស្វាមីគឺនាឡិកាដៃថ្លៃកប់ពពកផងដែរ។ អ្នកជិតដិតនាងបានបង្ហើបថា ក្រោយរៀបការពួកគេកាន់តែផ្អែមល្ហែម បើទោះបីជាបំណងបង្កើតកូនដែលជាតំណក់ឈាមរួមគ្នាមិនទាន់លេចចេញជារូបរាងក្តី ។ ប្រភពបន្តថា ពួកគេមានជំនួញនៅភ្នំពេញ និងខេត្តរួមគ្នា ដែលជាប្រភពចំណូលសំខាន់និងធ្វើឲ្យជីវភាពរបស់ពួកគេកាន់តែប្រសើរ៕ ដោយ៖វឌ្ឍនា

 

 


ចែករំលែក៖