ខេត្តព្រះសីហនុ៖ សង្ខាមនុស្សពិតជាមិនទៀងមែន ខណៈនៅវេលាម៉ោង ៨និង៣០ នាថ្ងៃទី១៦ខែសីហា ឆ្នាំ២០២០ នៅចន្លោះគីឡូម៉ែត្រ ១១២-១១៣ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ដបែនម៉ាកNissan ក្បាលពណ៌ខៀវ ស្លាកលេខ ចង្កូតស្ដាំ PP- 2313 ។
បានបុកម៉ូតូ២នាក់ប្ដីប្រពន្ធ ម៉ាកWave ពណ៌ក្រហមបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ និងនារីម្នាក់មានឈ្មោះ ជឿន ខន រស់នៅភូមិទួលខ្មែរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ រថយន្ដមានគោលដៅពីភ្នំពេញ ទៅកំពង់សោម។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្ដព្យាយាមបើកគេចពីកន្លែងកើតហេតុតែត្រូវកម្លាំងល្បាតរបស់អាវុធហត្ថស្រុកកំពង់សីលា សហការជាមួយខាងមន្ត្រីនគរបាល ធ្វើការឃាត់រថយន្ដនិងអ្នកបើកបរបាននៅចំនុចkm១០៧-១០៨។ ក្នុងខេត្តការណ៍ ខាងលើបានបណ្ដាលឲ្យមនុស្សស្លាប់២នាក់ដែលបើកបរដោយម៉ូតូ។
ហេីយអ្វីដែលសង្វេកនោះ កូនៗដែលចាំទទួលនៅផ្ទះ បែរជាស្ទើរឆ្កួតនៅពេលលឺដំណឹងថាម្ចាស់ទូរស័ព្ទខាងលេីដែលជាលោកឪពុកនិងអ្នកម្ដាយស្លាប់បាត់ហេីយ។
បច្ចុប្បន្ន អ្នកបើករថយន្ដត្រូវបាននាំខ្លួនយកទៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ចាត់ការតាមនីតិវិធី។
ចំណែកសាកសពជនរងគ្រោះយកទៅតម្កល់នៅវត្តស្ទឹងច្រាលដើម្បីស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ស សម