ភ្នំពេញ៖ រូបថតមួយចំនួនរបស់សម្តេចតេជោ ហ៊ុន សែន កាលពីស្ថិតនៅជាយុវជន នេះជាដំណាក់កាលតស៊ូប្រឆាំងការឈ្លានពានរបស់បរទេស និងការតស៊ូប្រឆាំងរបបប្រល័យពូជសាសន៍ប៉ុលពត។
សូមបញ្ជាក់ថា៖ អតីតយុវជនម្នាក់ ធ្លាក់ខ្លួនពិការ ដោយសារសង្គ្រាម ភាពជាយុវជនក្នុងភ្លើងសង្គ្រាម គ្មានទេសាលារៀន គ្មានសាសនា គ្មានវត្តអារាម គ្មានព្រះសង្ឃ គ្មានមន្ទីរពេទ្យ គ្មានគ្រូពេទ្យ គ្មានស្ពាន គ្មានផ្លូវ មានតែការសម្លាប់ បំផ្លាញសាលារៀន សាសនា វត្តអារាម មន្ទីពេទ្យ ស្ពាន ផ្លូវ ។ល។
យុវជនម្នាក់ដែលកើតមកសម្រាប់តស៊ូ គ្មានទេអាវុធ មានតែជីវិតជាដើមទុនសម្រាប់ការសង្គ្រោះ រំដោះ ប្រទេសចេញពីរបប វាលពិឃាត ។
យុវជនម្នាក់នេះមិនដែលចង់បានអ្វីក្រៅពីចង់ឃើញ ប្រទេសដែលមានសន្តិភាពពេញលេញ ប្រជាជនអាចរស់នៅដោយសុខស្រួល យុវជនមានសាលារៀន ព្រះសង្ឃមានវត្តអារាមសម្រាប់គង់នៅ មានសាសនា មានព្រះមហាក្សត្រគង់នៅជាម្លប់ មានមន្ទីពេទ្យ មានគ្រូពេទ្យ មានស្ពាន មានផ្លូវ មានការអភិវឌ្ឍ មានសម្ដេចតេជោ មានគណបក្សប្រជាជន ទើបមានកម្ពុជាសន្តិភាពដល់ថ្ងៃនេះ។
យើងគ្រប់គ្នា ពិតជាស្រឡាញ់នូវពាក្យ៖
– អរគុណសន្តិភាព!
– អរគុណនយោបាយ ឈ្នះ ឈ្នះ!
– ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ! ៕
ដោយ៖ សុខ ខេមរា