ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តសៀមរាបសូមស្វាគមន៍ភ្ញៀវទេសចរដែលកំពុងសម្រុកអញ្ជើញចូលរួមកម្មវិធីកម្សាន្តក្នុងដែនដីអច្ឆរិយៈនេះ

ចែករំលែក៖

ខេត្តសៀមរាប៖ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ស្ថានភាពចរាចរណ៍ក្នុងខេត្តមានភាពមមាញឹកដោយសារបងប្អូនប្រជាពលរដ្ឋតាមបណ្ដាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរមកលេងក្នុងខេត្តសៀមរាប ព្រោះជាថ្ងៃសម្រាកចុងសប្តាហ៍ គួបនឹងថ្ងៃសម្រាកដែលរាជរដ្ឋាភិបាលបាន

អនុញ្ញាតឲ្យមន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាកការងារពីថ្ងៃទី១៧ ទី១៨ ទី១៩ ទី២០ និងទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីសងការឈប់សម្រាក របស់មន្ត្រីរាជការ និយោជិត កម្មករ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័កដែលត្រូវបានលើកដោយអនុក្រឹត្យលេខ៥០ អនក្រ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។ 

រដ្ឋបាលខេត្តសៀមរាប បានរម្លឹកថា៖ ទន្ទឹមនឹងនេះសូមកុំភ្លេច និងត្រូវចងចាំនូវ​ ៣ចំណុចដូចខាងក្រោម​ ដេីម្បីការពារ និងចូលរួមទប់ស្កាត់​ជំងឺកូវីដ-១៩ ៖ 

១-កុំភ្លេចត្រៀមម៉ាស់ ឬក្រមា

២-កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀមសាប៊ូលាងដៃជូននៅតាមទីសាធារណៈផងដែរ)

៣-កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាតត្បាតនៃជំងឺកូវីដ-១៩)៕

ដោយ៖ សិលា


ចែករំលែក៖