ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូមកមើលដីដូចត្រូវអោយគេវាយបែកក្បាលរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសបែកក្បាលហូរឈាមដេកដួលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិខណះត្រូវក្រុមជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ បានយកវត្ថុរឹងវាយរួចគេចខ្លួនដោយសុវត្ថិភាពសង្ស័យមានជម្លោះពាក្យសំដីនឹងគ្នា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០នៅចំណុចភូមិស្រម៉ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាជនរងគ្រោះមានឈ្មោះឈិន ឡុងឌី អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រមានទីលំនៅភូមិអារក្សស្វាយ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀងដោយរបួសត្រូវក្បាលផ្នែកខាងក្រោយដាច់ចំនួនមួយកន្លែងរបួសធ្ងន់និងឈ្មោះ ប៉ែន សារឿន អាយុ៣១ឆ្នាំមុខរបរកម្មកររោងចក្រមានទីលំនៅភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀងរងរបួសក្បាលផ្នែកខាងក្រោយដាច់ចំនួន៣កន្លែងរបួសធ្ងន់។

ចំណែកឯក្រុមជនសង្ស័យមិនត្រូវបានស្គាល់ឈ្មោះនោះទេបន្ទាប់ពីបង្កហេតុបានជិះគេចខ្លួនភ្លាមៗ។

បើតាមការបំភ្លឺពីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថាមុនកើតហេតុខ្លួននិងមិត្តភក្តិបានជិះម៉ូតូមកមើលដីក្រោយមកប្រមាណកន្លះម៉ោងក៏បានជួបក្រុមជនសង្ស័យហើយមានជម្លោះពាក្យសំដីនិយាយឌឺដងទើប មានការឈ្លោះប្រកែកគ្នាខ្លាំងបង្កហិង្សាតែម្ដង។

ក្រោយមកជនរងគ្រោះទាំងពីរនាក់ត្រូវបានក្រុមគ្រួសារដឹកមកសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកក្រុមជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់អោយខានតែបាន៕យឹម សុថាន


ចែករំលែក៖