ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ពីរ​នាក់នៅ​អូស្ត្រាលី​ ក្រោយរកឃើញ​មាស​២​ដុំ​ ដែលមានតម្លៃ​២៥​ម៉ឺន​ដុល្លារ​

ចែករំលែក៖

អន្តរជាតិ៖ បុរស២នាក់ បានរុករកមាសតែរយៈពេលមួយថ្ងៃប៉ុណ្ណោះស្រាប់តែប្រទះឃើញមាសដុំធំៗ ទម្ងន់,គីឡូក្រាម នៅក្នុងភាគខាងត្បូងនៃប្រទេសអូស្ត្រាលី ហើយមាសទាំង២ដុំនេះ គឺមាសសុទ្ធត្រូវបានគេប៉ាន់ស្មានថាគិតជាទឹកប្រាក់ប្រមាណ ២៥ម៉ឺនដុល្លារ

សូមជម្រាបថា សកម្មភាពរុករករបស់ពួកគេ ត្រូវបានបង្ហាញក្នុងកម្មវិធីទូរទស្សន៍របស់ប៉ុស្តិ៍ Discovery Channel ក្រោមចំណងជើងថា«Aussie Gold Hunters»​

កម្មវិធីដែលបានចាក់ផ្សាយកាលពីថ្ងៃទី ២០ ខែសីហានេះ បានបង្ហាញថាបុរសទាំងពីរនាក់នេះ គឺ លោក Brent Shannon និងលោក Ehtan West បានរកឃើញមាសនេះនៅក្បែរទីក្រុងដែលគេនិយមរុករកមាសមួយឈ្មោះថា Tarnagulla ក្នុងរដ្ឋ Victoria ។បានធ្វើសកម្មភាពជីកកកាយដីហើយបានប្រើឧបករណ៍ដើម្បីរកមាសក្នុងតំបន់នោះ ការរុករករាប់ម៉ោងនេះក៏ទទួលបានជំនួយពីឪពុករបស់លោក West ផងដែរយោងតាមការចុះផ្សាយរបស់ទូរទស្សន៍អាមេរិក CNN លោក Ethan West និយាយថា នេះគឺជារឿងអស្ចារ្យបំផុតដែលអាចរកឃើញមាសដុំបានក្នុងពេលត្រឹមមួយថ្ងៃ

ទូរទស្សន៍ប៉ុស្តិ៍ Discovery Channel បានអះអាងក្នុងសេចក្តីប្រកាសព័ត៌មានថា អ្នកប្រមូលមាស អាចចំណាយរហូតដល់៣០ភាគរយលើសតម្លៃមាសដុំដែលពួកគេបានប៉ាន់ស្មាន កម្មវិធីទូរទស្សន៍ «Aussia Gold Hunters» ត្រូវបានចាប់ផ្ដើមចាក់ផ្សាយលើទូរទស្សន៍Discovery Channel កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៦ កម្មវិធីនេះ ទទួលបានជោគជ័យខ្លាំង ហើយចាក់ផ្សាយក្នុង១២៥ប្រទេស រដូវកាលទីរបស់កម្មវិធីនេះ បានផ្ដើមចាក់ផ្សាយនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២០ ដែលមាន២០វគ្គ

គួររំលឹកថា ក្រៅពីបុរសទាំងពីរនេះ ក្នុងឆ្នាំ២០១៩ បុរសអូស្ត្រាលីម្នាក់ទៀតបានរកឃើញមាសដុំតម្លៃ,គីឡូក្រាម ដែលគិតជាលុយ ៦៩០០០ដុល្លារ ដោយប្រើឧបករណ៍រកមាស មែនទែនទៅ ការជីករ៉ែមាសក្នុងប្រទេសអូស្ត្រាលី បានចាប់ផ្ដើម ក្នុងទសស្សរ៍ឆ្នាំ១៨៨០ ហើយបន្តជាឧស្សាកម្មដ៏សំខាន់ក្នុងប្រទេសនេះ

ដោយ៖ស តារា


ចែករំលែក៖