ព័ត៌មានទាន់ហេតុការណ៍៖

ទឹកចិត្តដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរ! ឃើញជនបរទេសជិះម៉ូតូអស់សាំងតាមផ្លូវដាច់ស្រយាលនាំគ្នាបូមសាំងពីរថយន្តជួយដល់ជនបរទេស

ចែករំលែក៖

     ខេត្តមណ្ឌលគិរី ៖ នេះគឺជាទឹកចិត្តមួយដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរដែលធ្វើឲ្យមហាជនជាច្រើននាំគ្នាកោតសរសើរយ៉ាងខ្លាំងខណៈដែលមានជនបរទេសម្នាក់ជិះម៉ូតូអស់សាំងនៅទីដាច់ស្រយាលក្នុងខេត្តមណ្ឌលគិរី ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលធ្វើដំណើរតាមផ្លូវនោះចុះជួយបូមសាំងពីរថយន្តរបស់ខ្លួនដើម្បីចាក់ម៉ូតូឲ្យគាត់បន្តដំណើរទៅមុខបានទៀត ដែលនេះគឺជាគំរូដ៏ល្អមួយត្រូវបានចែករំលែកពីបុរសម្នាក់ដែលមានឈ្មោះក្នុងហ្វេសប៊ុក Vannak Lov បានរៀបរាប់ឲ្យដឹងពីការជួយយកអាសាជនបរទេសម្នាក់ជិះម៉ូតូអស់សាំងនៅផ្លូវដាច់ស្រយាលក្នុងខេត្តមណ្ឌលគិរី ហើយព្យាយាមបូមសាំងពីរថយន្តទៅចាក់ម៉ូតូឲ្យជនបរទេសនោះ។

លោកវណ្ណៈបានរៀបរាប់លើបណ្តាញសង្គមថា៖ នៅថ្ងៃទី២០ ខែសីហាឆ្នាំ២០២០ មានជនបរទេសម្នាក់ជិះម៉ូតូអស់សាំងតាមផ្លូវដាច់ស្រយាល អរគុណបងប្រុសបងស្រីនិងបងបើកឡានដឹកស៊ីម៉ងត៍បានជួយជ្រោមជ្រែងរកវិធីបង្ហូរសាំងយកទៅចាក់ម៉ូតូ(អរគុណបងប្រុសអ្នកស្រុកមណ្ឌលគិរីចេះជួយគ្នា)៕

ដោយ៖សសម


ចែករំលែក៖