ខេត្តមណ្ឌលគិរី ៖ នេះគឺជាទឹកចិត្តមួយដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរដែលធ្វើឲ្យមហាជនជាច្រើននាំគ្នាកោតសរសើរយ៉ាងខ្លាំងខណៈដែលមានជនបរទេសម្នាក់ជិះម៉ូតូអស់សាំងនៅទីដាច់ស្រយាលក្នុងខេត្តមណ្ឌលគិរី ហើយត្រូវបានបងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលធ្វើដំណើរតាមផ្លូវនោះចុះជួយបូមសាំងពីរថយន្តរបស់ខ្លួនដើម្បីចាក់ម៉ូតូឲ្យគាត់បន្តដំណើរទៅមុខបានទៀត ដែលនេះគឺជាគំរូដ៏ល្អមួយត្រូវបានចែករំលែកពីបុរសម្នាក់ដែលមានឈ្មោះក្នុងហ្វេសប៊ុក Vannak Lov បានរៀបរាប់ឲ្យដឹងពីការជួយយកអាសាជនបរទេសម្នាក់ជិះម៉ូតូអស់សាំងនៅផ្លូវដាច់ស្រយាលក្នុងខេត្តមណ្ឌលគិរី ហើយព្យាយាមបូមសាំងពីរថយន្តទៅចាក់ម៉ូតូឲ្យជនបរទេសនោះ។
លោកវណ្ណៈបានរៀបរាប់លើបណ្តាញសង្គមថា៖ នៅថ្ងៃទី២០ ខែសីហាឆ្នាំ២០២០ មានជនបរទេសម្នាក់ជិះម៉ូតូអស់សាំងតាមផ្លូវដាច់ស្រយាល អរគុណបងប្រុសបងស្រីនិងបងបើកឡានដឹកស៊ីម៉ងត៍បានជួយជ្រោមជ្រែងរកវិធីបង្ហូរសាំងយកទៅចាក់ម៉ូតូ(អរគុណបងប្រុសអ្នកស្រុកមណ្ឌលគិរីចេះជួយគ្នា)៕
ដោយ៖សសម