ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនបើករថយន្តបុកគ្នានៅផ្លូវបែកជាបួនខូចខាតរថយន្តទាំងសងខាង

ចែករំលែក៖

ភ្នំពេញ​៖ រថយន្ត​ពីរ​គ្រឿង​បុក​គ្នានៅ​ផ្លូវបែក​ជា​បួន​​បណ្ដាល​ឲ្យ​រង​ការខូចខាត​រថយន្តទាំងសងខាង​។​

​ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១និង២០នាទីរំលងអធ្រាត្រឈានចូល​ថ្ងៃ​​ទី ២៥ ខែសីហា​ឆ្នាំ២០២០នៅតាមបណ្តោយផ្លូវលេខ១១៣កែងនឹង​ផ្លូវលេខ៦១៨ (ក្នុងសង្កាត់បឹងកក់) សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាន​ឲ្យ​ដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកតូយ៉ូតា​ព្រូស​មួយគ្រឿង​ពណ៌​ផ្ទៃមេឃ​ បើកបរដោយជនជាតិចិនពាក់ស្លាកលេខ​ភ្នំពេញ 2AW-0262​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​បម្រុង​បត់ទៅ​លិច​ក្នុង​ល្បឿន​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​ស្តារិច​មួយគ្រឿង​ទៀត​ដែល​ពាក់​ស្លាកលេខ ភ្នំពេញ 2AX-0993 បើកបរ ដោយ​ជនជាតិ​ចិន ដូចគ្នាធ្វើដំណើ​ក្នុងទិសដៅពី​ជើង​បម្រុងមក​ខាងត្បូង​វិញ ក្នុងល្បឿនលឿនដូចគ្នាខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ទៅបុក​ចំហៀងខាងក្រោយរថយន្ត​តូយ៉ូតាព្រូស​ពេញទំហឹង​បណ្តាល​ឲ្យ​រង​ការខូចខាត​ទាំងសងខាង​ហើយនៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិនមាន​អ្នករងរបួសនោះទេ​។

​បន្ទាប់​កើតហេតុ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មិនមាន​សមត្ថកិច្ច​ចូលមក​ដោះស្រាយ​ទេ​គឺ​ភាគី​ទាំងពីរ​ព្រម​សម្របសម្រួល​គ្នា​យក​រថយន្ត​ទៅ​ជួសជុល​រៀងៗ​ខ្លួន​៕​ជ្រោយពេជ្រ


ចែករំលែក៖