ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី២៦ ខែសីហាដល់ថ្ងៃទី ០១ ខែកញ្ញា នឹងបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតំបន់វាល់ទំនាបភាគកណ្តាល និងភាគពាយ័ព្យ

ចែករំលែក៖

ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៦ ខែសីហាដល់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២០ នឹងបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅតំបន់វាល់ទំនាបភាគកណ្តាល និងភាគពាយ័ព្យ ។ នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹក ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ ស្តីពី ស្ថានភាពធាតុអាកាស។
តាមរយៈតាមដាននៃការវិវត្តនិងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី មានឥទ្ធិពលខ្សោយមកលើព្រះរាជាណាចក្រកម្ពុជា ស្ថានភាពបែបនេះធ្វើឲ្យ។

១-បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C។ ចាប់ពីថ្ងៃទី២៦-២៧ ខែសីហា បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យនឹងអាចមានភ្លៀងធ្លាក់តិច។ បន្ទាប់ពីនោះ នឹងអាចមាន ភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ ។ សម្រាប់បណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់តិច។
-បណ្ដាខេត្តនៅតំបន់ផ្លូវជួភ្នំដងរែក និងខ្ពង់រាបឦសាន ៖ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°c។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីខ្សោយទៅមធ្យម ។
-បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥ -២៧ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ។ នឹងអាចមានភ្លៀងធ្លាក់តិច ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅផ្នែកមួយចំនួននៃបណ្តាខេត្ត ស្ថិតនៅតំបន់វាល់ទំនាបភាគកណ្តាល និងភាគពាយ័ព្យ ៕ដោយ៖សិលា


ចែករំលែក៖